កីឡា

Endrick បំបែកកំណត់ត្រាវិរៈបុរសក្លឹប Real Madrid ក្នុងការបង្ហាញខ្លួនដំបូង នៅ Champions League

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Endrick បានក្លាយទៅជា កីឡាករវ័យក្មេង ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលអាចស៊ុតបញ្ចូលទី ក្នុងការបង្ហាញខ្លួន ដំបូងបំផុត នៃពានរង្វាន់ Champions Leaugue និងក៏ធ្លាប់ជាកំណត់ ត្រាចាស់នៅ Real Madrid ដែលធ្វើបានដោយលោក Raul ផងដែរ។

Real Madrid យកឈ្នះ Stuttgart ក្នុងលទ្ធផល៣ទល់នឹង១ កាលពីយប់ថ្ងៃអង្គការ ម្សិលមិញហើយកីឡាករ Endrick វ័យ១៨ឆ្នាំរូបនេះក៏បានស៊ុតបញ្ចូលទីបាន១ គ្រាប់ផងដែរ ក្រោយពេលដែលត្រូវបានផ្លាស់ប្តូរចូលនៅនាទីទី៨០ក្នុងគ្រាដែល Santiago Bernabeu បាននាំមុខមុនក្នុង លទ្ធផល២ទល់នឹង១ទៅហើយ។

នេះមានន័យថា គ្រាប់បាល់ របស់កីឡាករ ប្រេស៊ីលរូបនេះបានបំបែក កំណត់ត្រាចាស់របស់ Real Madrid ដែលធ្លាប់ធ្វើ បានកាលពីឆ្នាំ១៩៩៥ ដោយកីឡាករ Raul ដែលគ្រានោះ លោកមានអាយុ១៨ឆ្នាំ និង១៣ថ្ងៃខណៈដែល Endrick ធ្វើបានក្នុងអាយុ១៨ឆ្នាំ៥៨ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top