កីឡា

លោក វ៉ាត់ ចំរើន ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកការ ប្រកួតកីឡា ជាតិលើកទី៤ និងកីឡាជាតិ ជនពិការ លើកទី២ឆ្នាំនេះ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះបានដឹកនាំកិច្ចប្រជុំ ស្ដីពី វឌ្ឍនភាពការងារនៃព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ លើកទី៤ និង កីឡាជនពិការលើកទី២ “4th National Games & 2nd National Para Games 2024” នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ឆ្នាំនេះ សម្រាប់ពិធីបើកផ្លូវការ ធ្វើឡើង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានការ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ចំណែកពិធីបិទផ្លូវការវិញ នឹងធ្វើឡើង នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដដែល ដោយបាន ការអញ្ជើញ ជាអធិបតី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ហួត សេងទ្រី នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទ“កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី ភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ។

ការប្រកួតប្រភេទកីឡា ចំនួន៣៦ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុន ល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាលគុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិ នីស សីដក់ វូស៊ូ ហុកគី បើកបុកស៊ីង រាំ រាំ ជីជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកយ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម មានវិញ្ញាសាចំនួន ៣២៨ ។

ចំណែកប្រភេទ កីឡាជាតិ ជនពិការ លើកទី២ មានចំនួន១៣ អត្តពលកម្មជនពិការ ហែលទឹក ជនពិការ បាល់បោះ រទេះជនពិការ បាល់ទះអង្គុយ បូស្សា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិច ត្រូនិចជនពិការ មានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣ វិញ្ញាសា ។ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចុះឈ្មោះចូលរួម ២៥ រាជធានី ខេត្ត និងក្រសួងមានចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

Most Popular

To Top