កីឡា

កីឡាករយូដូ សញ្ជាតិស៊ែប៊ី Nemanja Majdov ត្រូវព្យួរ ៥ ខែ ដោយសារការបំពានច្បាប់សាសនា

AFP

ស៊ែប៊ី៖សហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) បានធ្វើការផាកការប្រកួតរយៈពេល ៥  ខែសម្រាប់ កីឡាករយូដូ Nemanja Majdov របស់ប្រទេសស៊ែប៊ី សម្រាប់ការបំពានច្បាប់សាសនា របស់សហព័ន្ធក្នុងអំឡុង ពេលការប្រកួត នៅកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ដោយកីឡាកររូបនេះ បានប្រកាសកាលពីថ្ងៃចន្ទ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រ RT។

កីឡាករយូដូ Majdov បាននិយាយថា លោកត្រូវបានគេជូនដំណឹង អំពីការសម្រេចចិត្តនេះកាលពី ២៥ ថ្ងៃមុន ហើយត្រូវបានគេប្រាប់ថា ការផ្អាកការប្រកួតរយៈពេល ៥ ខែ គឺសម្រាប់ការធ្វើសញ្ញា នៃឈើឆ្កាងមុនពេលការប្រកួតជាមួយ Teodor Tselidis របស់ប្រទេសក្រិក។

កីឡាកររូបនេះបានបន្តថា រហូតដល់ការហាមប្រាមផុតកំណត់ លោកនឹងមិនអាចចូលរួមក្នុងការប្រកួត ការបោះជំរុំ ឬការរៀបចំណាមួយឡើយ។ ការបង្ហោះនៅលើ Instagram លោក Majdov បាននិយាយថា លិខិតឆ្លើយតបរបស់លោក ទៅកាន់ IJF លោកបានបដិសេធមិនសុំទោសចំពោះកាយវិការ  ហើយថា ទោះបីជាលោកបានដឹងពីការដាក់ទណ្ឌកម្មដែលលោកនឹងទទួលបានក៏ដោយក៏លោកនឹងមិនសុំទោសទេ។

កីឡាកររូបនេះបានន្ថែមទៀតថា គ្មានអ្វីថ្មីសម្រាប់ខ្ញុំផ្ទាល់ទេ គ្រាន់តែជាទំព័រថ្មីក្នុងអាជីពរបស់ខ្ញុំ និងបទពិសោធន៍ជីវិតថ្មី ខ្ញុំសោកស្ដាយដែលកីឡាដ៏ល្អបំផុត និងលំបាកដូចជាយូដូ បានបរាជ័យក្នុងរឿងបែបនេះសោះ។

លោក Majdov បាននិយាយយ៉ាងម៉ឺងម៉ាត់ប្រឆាំង នឹងការសម្រេច និងការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសទាំងមូលថា ក្នុងអំឡុងពេលប្រកួត ជាមួយជាមួយកីឡាករ យូដូក្រិក Tselidis លោក Majdov បានទទួលរងការបរាជ័យដំបូង បន្ទាប់ពីទទួលបានកាតលឿងចំនួន៣ ហើយលោកមានការ ខកចិត្ត ចំពោះការដកសិទ្ធិនេះណាស់៕

Most Popular

To Top