មេឃខៀវ Manchester City មិនអាចធ្វើអ្វី Inter Milan បានទេ ពោលគឺបញ្ចប់ត្រឹម០-០ បើទោះបីព្យាមយាមបង្កើតឱកាសស៊ុតរហូតដល់២២ជើង ខណៈដែល PSG យកឈ្នះ Girona ១-០ ទាំងលំបាកសម្រាប់ការប្រកួត UEFA Champions League កាលពីយប់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤។
មេឃខៀវបានព្យាយាមបង្កើតឱកាសស៊ុតជាច្រើនដងទៅលើក្រុមខ្លាំងមកពីអ៊ីតាលី Inter Milan ចំនួន ២២ជើងក្នុងនោះស៊ុតចំគោលដៅ៥ជើង ស៊ុតខុសគោលដៅ១០លើក និងស៊ុតត្រូវបានបិទជាប់ដោយ Inter ចំនួន ៧ លើកផងដែរ។ ដ្បិតតែម្ចាស់ផ្ទះ Man City បង្កើតឱកាសស៊ុតច្រើនដង ប៉ុន្តែ Inter ក៏មិនអន់ដែរពួកគេបានបង្កើតឱកាសស៊ុតសរុបជាង១៣លើកផងដែរក្នុងនោះស៊ុតចំគោលដៅ៣លើក ស៊ុតខុសគោលដៅ ៧ លើក និងស៊ុតត្រូវបានរារាំងចំនួន ៣លើក។
ងាកមកកាន់ក្រុមខ្លាំងបារាំង PSG វិញយកឈ្នះ Girona ទាំងវេទនាមួយគ្រាប់យកឈ្នះ ១-០ នោះកើតឡើងនាទីទី៩០+ទៅហើយ ហើយជាគ្រាប់បាល់ដែលធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទីរបស់ Girona គឺកីឡាករ P. Gazzanigaថែមទៀតផង។ យ៉ាងណាការប្រកួតរវាង PSG និង Girona គេមើលឃើញថា ក្រុមម្ចាស់ផ្ទះព្យាយាមសម្រុកខ្លាំងដែរ ប៉ុន្តែបញ្ចប់ទីមិនល្អសោះដោយមានការរារាំងពីសំណាក់អ្នកចាំទីរបស់ Girona និងការស៊ុតមិនចំគោលដៅ ឬបាញ់ចាបជាដើម៕