ខ្សែប្រយុទ្ធ Antony Martial បានរកបានក្លឹបថ្មីទៅលេងហើយគឺ ក្លឹប AEK Athens ដែលជាក្លឹបនៅក្រិក។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបក្រិកនេះផ្ទាល់នៅក្នុងថ្ងៃនេះ។

កីឡាករនេះបានបញ្ចប់កុងត្រាជាមួយនឹងក្លឹប Manchester United ក្រោយមកលេងឲ្យក្លឹបនេះតាំងពីឆ្នាំ២០១៥មក។
ប៉ុន្មានរដូវកាលចុងក្រោយនេះ Martial មិនសូវជោគជ័យនៅក្លឹប Man Utd នោះទេដោយសារតែកីឡាករនេះមានរបួសច្រើនជាញឹកញាប់ក្នុងមួយរដូវកាលទៅមួយរដូវកាល។

Martial ធ្លាប់លេងឲ្យបិសាចក្រហមតាំងពីរដូវកាលឆ្នាំ២០១៥/១៦ ដោយចូលលេងបាន ៣១៧ប្រកួត និងស៊ុតចូល ៩០គ្រាប់។ កីឡាករនេះធ្លាប់ជាកីឡាករបង្គោលរបស់ក្លឹបនេះរយៈពេល៦រដូវកាល ប៉ុន្តែដោយសារតែរបួសក៏ធ្លាក់ជើង។
ការផ្លាស់ទៅលេង Athens នេះ Martial បានធ្វើការចុះកុងត្រារយៈពេល៣ឆ្នាំ ដោយបញ្ចប់ទៅវិញនៅឆ្នាំ២០២៧៕

