កីឡា

​ការ​សង្គ្រោះ​​ប៉េណាល់ទី ​របស់ Raya ​យប់មិញ​​អស្ចារ្យ ​​​ហ្នឹង​វីរបុរស​ Arsenal ​ម្នាក់​នេះ​​

Atalanta និង Arsenal បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា០-០ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ UEFA Champions League ​ទទួល​បាន​ម្នាក់​១​ពិន្ទុ​ក្នុង​ការ​ប្រកួត​​លើ​ទឹក​ដី​របស់​ក្រុម​​អ៊ីតាលី។ ក្នុង​ការ​ប្រកួត​នោះ​គេ​មើល​ឃើញ​ថា អ្នក​ចាំ​ទី​របស់​ក្រុម​ផ្ញៀវ David Raya បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​ និង​បាល់​បន្ថែម​ប៉េណាល់ទី​​​នោះ​បាន​ល្អ​មែន​ទែន​។​

David Raya អ្នក​ចាំ​​ទី​របស់ Arsenal បាន​សង្គ្រោះ​​បាល់​ចំនួន​ពីរ​​លើក​ពី​ការ​ស៊ុត​ប៉េណាល់ទី១​លើក​ ​​និង​បាល់​តែត​ពេល​​ឡង​ត្រឡប់​មកវិញ​ហើយ ​តែត​បន្ថែម​ដោយ​ខ្សែ​ប្រយុទ្ធ​​ Reteguiរបស់​​ក្រុម Atalanta មួយ​លើក​ទៀត ​​ប៉ុន្តែ​​ត្រូវ​​បាន Devid Raya ជួយ​បាន​ទាំង​ពីរ។

​​ក្រុម​ទាំង​ពីរ​មាន​ការ​ស៊ុត​គ្នា​ទៅវិញ​ទៅ​មក ​បើ​ទោះ​ជា​​មាន​ការ​ស៊ុត​ប៉េណាល់ទី​ក៏​ដោយ​ក៏​នៅ​តែ​មិន​អាច​មាន​គ្រាប់​បាល់​។ គេ​មើល​ឃើញ​ថា​នា​ទី​ទី​៥០​ខ្សែការពារ​​របស់​ក្រុម​ Arsenal បាន​ទាញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ម្ចាស់​ផ្ទះ Atalanta ហើយ​បង្កើត​​ឱកាស​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​មាន​បាល់​ពិន័យ​១១​ម៉ែត្រ។ យ៉ាង​ណា​ក្រោយ​ពេល​​​អាជ្ញាកណ្ដាល​សម្រេច​ផ្ដល់​បាល់​ពិន័យ​នោះ Raya ​ហក់​ទះ​យ៉ាង​ល្អ ហើយ​ពេល​​បាល់​នោះ​ឡង​ត្រឡប់​មក​កាន់​ខ្សែ​ប្រយុទ្ធRetegui វិញ​គេ​ក៏​តែត​បន្ថែម​ប៉ុន្តែ​ត្រូវ​បាន Raya សង្គ្រោះ​បាល់​​នោះ​បាន​ម្ដង​ទៀត​។
បើ​​ក្រឡេក​ទៅ​មើល​អតីត​កាល​ការ​សង្គ្រោះ​បាល់​នេះ​​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដែល​វា​ពិត​ជា​ការ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​ដូច​កាល​​​ការ​សង្រ្គោះ​របស់​អតីត​អ្នក​ចាំ​ទី​ និង​វីរបុរស​​របស់​ Arsenal លោក Devid Seaman ​ពី​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ​ Paul Peschisolido ​នៃ​​​ក្រុម Sheffield United ​កាល​ឆ្នាំ​២០០៣ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​​ព្រ័ត្រ FA Cup ​យ៉ាង​ដូច្នេះ​ដែរ​។

Most Popular

To Top