ក្លឹប Bayern Munich ពេញចិត្តនឹងទម្រង់លេង របស់ខ្សែបម្រើប្រយុទ្ធ Michael Olise។
![](https://lookingtoday.com/wp-content/uploads/2024/09/668bd0e9b4404_1720438980_medium.jpg)
យោងតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថាថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្លឹបយក្សអាល្លឺម៉ង់កំពុងពេញចិត្តយ៉ាងខ្លាំងលើទម្រង់លេងរបស់ Olise។ មិនត្រឹមតែ Olise ស៊ុតចូលទីហើយបង្កើតលទ្ធផលភ្លាមៗនោះទេ លើសពីនេះ កីឡាករបានចូលរួមបង្កើនឥទ្ធិពលវិជ្ជមានក្នុងការជួយពង្រឹង និងសម្រួចទម្រង់លេងរបស់ក្រុម។ កីឡាករពិតជាស័ក្ដិសមទៅនឹងតម្លៃផ្ទេរ។ នេះបើតាមការលើកឡើងរបស់ប្រភពដដែល។
![](https://lookingtoday.com/wp-content/uploads/2024/09/668bd0e91898c_1720438980_medium.jpg)
កាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ក្លឹប Bayern Munich បានធ្វើការផ្ទេរយកខ្សែបម្រើប្រយុទ្ធបារាំងវ័យ ២២ ឆ្នាំ Michael Olise ពីក្លឹបអង់គ្លេស Crystal Palace ក្នុងតម្លៃផ្ទេរប្រមាណ ៦៥ លានដុល្លារសហរដ្ឋអាមេរិក។ មុនមកលេងឲ្យក្លឹបយក្សអាល្លឺម៉ង់ កីឡាករ Olise បានបង្ហាញទម្រង់យ៉ាងល្អឲ្យ Palace ដោយលេងសរុប ៩០ ប្រកួត និងស៊ុតចូល ១៦ គ្រាប់ នារយៈពេលបីរដូវកាលចុងក្រោយ។
![](https://lookingtoday.com/wp-content/uploads/2024/09/668bd0ea5350c_1720438980_medium.png)
មក Bayern ភ្លាម កីឡាកររូបនេះនៅតែបង្ហាញទម្រង់លេងល្អ។ គិតមកទល់ពេលនេះ ខ្សែបម្រើប្រយុទ្ធបារាំងលេងសរុប ៥ ប្រកួត និងស៊ុតចូល ៣ គ្រាប់៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)