The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal ទីបំផុតគឺអាចរកគ្រាប់បាល់ បញ្ជូលទី ក្នុងការបង្ហាញខ្លួនដំបូង នៅពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champions League បានហើយ។
ការប្រកួតប៉ះ នឹងក្រុមបារាំង Monaco កាលពីយប់មិញ ទោះបីជាមិនអាចជួយក្រុមឲ្យទទួលបានជ័យជំនះ នៅជើងទី១ ក្តីដោយសារតែទំរង់លេង របស់ក្រុមបានធ្លាក់ចុះភ្លាមៗ ក្រោយទទួលបានកាតក្រហមមួយ ដោយកីឡាករ Eric Garcia ។
យ៉ាងណាក្តីវាបានក្លាយ ទៅជាគ្រាប់បាល់ដំបូង របស់កីឡាករនិងជាគ្រាប់បាល់ ក្នុងនាមជាកីឡាករវ័យក្មេងបំផុតទី២ របស់ព្រឹត្តិការណ៍នេះ បន្ទាប់ពីកំណត់ត្រាចាស់ នៅតែត្រូវបានរក្សាដោយកីឡាករ Ansu Fati ដដែលដែលមានអាយុខុសគ្នា តែ២៨ថ្ងៃប៉ុណ្ណោះ ក្នុងពេលរកគ្រាប់បាល់លើកដំបូងនៅព្រឹត្តិការណ៍នេះ ៕
ប្រែសម្រួល៖ស៊ុនលី