Rodri នឹងត្រូវខកខានជួយក្រុមចំនួន ១រដូវកាលនេះ ពេញតែម្ដងដោយសារ តែរបួសដាច់សរសៃ ACL ដែលប្រកួតកើតឡើងពេលប៉ះក្រុមកាំភ្លើងធំ Arsenal ២-២ កាលពីចុងសប្ដាហ៍ កន្លងទៅក្នុងការប្រកួត English Premier League សប្ដាហ៍ទី៥ ។
បើតាមប្រភពពី ESPN បានឲ្យដឹងថា Rodri បានដាច់សរសៃ ACL ជង្គង់ខាងស្ដាំ ហើយនឹងត្រូវសម្រាកព្យាបាល១រដូវកាល ។ លទ្ធផលនេះត្រូវបានពិនិត្យ និងចេញជាផ្លូវការ ដោយក្រុមគ្រួពេទ្យរបស់ក្លឹប ដូច្នេះគេត្រូវការពេលយ៉ាងតិចមួយឆ្នាំដើម្បីព្យាបាល ។
Rodri ជាខ្សែបម្រើការពារល្អបំផុត ក្នុងលោកនាពេលបច្ចុប្បន្ន និងជាបេក្ខភាពឈ្នះពាន Ballon d’Or រដូវកាលនេះ។ កាលពីរដូវកាល២០២៣គេបានបំបែកកំណត់ត្រា៥០ប្រកួតមិនចាញ់សោះ ក្នុងការបង្ហាញខ្លួនលើទីលានរបស់គេក្នុងក្រុម និងបានជួយ Manchester City ឈ្នះពាន English Premier League និងជួយ អេស្ប៉ាញ ឈ្នះ EURO 2024 ៕