កីឡា

Ter Stegen នឹង​អវត្តមាន​​៧​ខែ​ ដោយ​សារ​វះកាត់​​ជង្គង់

អ្នក​ចាំ​ទី​របស់​ក្រុម​អ្នក​មាន​បុណ្យ​​ Barcelaona គឺ​​​កីឡាករ ​ Marc-Andre ter Stegen ​បាន​ធ្វើ​ការ​វះកាត់​របួស​ជង្គង់​​ ដោយ​ជោគជ័យ និង​ត្រូវ​បន្ត​សម្រាក​ព្យាបាល​ចំនួន ៧​ខែ​ ។

​​ Marc-Andre ter Stegen ​បាន​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​២​ក្នុង​ជំនួប​យក​ឈ្នះ​ទៅ​លើ Villareal ៥-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ ពេល​នោះ​អ្នក​ចាំ​ទី​របស់​ Barca បាន​លុត​ជង្គង់​ដើម្បី​សង្គ្រោះ​បាល់​ពី​ការ​​ស៊ុត​របស់​ Villareal ។ ​ដ្បិត​តែ​មិន​ទាន់​អាច​​​សន្និដ្ឋាន​១០០​%​ ប៉ុន្តែ​បើ​​តាម​ការ​​​​ប៉ាន់ស្មាន​របស់​​ក្លឹប Marc-Andre ter Stegen ​​​នឹង​ត្រូវ​អវត្តមាន​យ៉ាង​តិច​​ចំនួន ៧​ខែ។

អ្នក​ចាំ​ទី​វ័យ​៣២​ឆ្នាំ​​បង្ហាញ​ខ្លួន ​សរុប​ចូល​ជាង​​៤០០​ប្រកួត​ហើយ ​គិត​​បញ្ចូល​ទាំង​ការ​បង្ហាញ​ខ្លួន​កាល​នៅ Borussia Monchengladbach។ ​ក្នុង​ការ​យក​ឈ្នះ​ទៅ​លើ Villareal ៥-១ នោះ​ ​បាន​ធ្វើ​ឲ្យ​​ Barcelona មាន​គម្លាត​៤​ពិន្ទុ​ពី​ Real Madrid ក្នុង​ក្របខណ្ឌ​ La Liga ៕ ​​​​

Most Popular

To Top