អេស្ប៉ាញ៖ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា នាង Georgina Rodgriguez ដែលជាមិត្តស្រីរបស់កីឡាករបាល់ទាត់ឆ្នើម Ronaldo រកបានទឹកប្រាក់ ១០ លានដុល្លារសម្រាប់រដូវកាលដំបូងរបស់នាងជាមួយក្រុមហ៊ុន Netflix មានឈ្មោះថា “I Am Georgina” យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមកាសែតអេស្ប៉ាញ AS បាននិយាយថា ម៉ូដែលជនជាតិអាហ្សង់ទីនអាចរកបាន ១០ លានដុល្លារសម្រាប់រដូវកាលទី១ ហើយចំនួននោះអាចកើនឡើងក្នុង ២ រដូវបន្ទាប់ បើទោះបីជាក្រុមហ៊ុន Netflix មិនដែលបានបញ្ចេញតួលេខផ្លូវការក៏ដោយ។ រដូវកាលទី៣ នៃ “I Am Georgina” ត្រូវបានចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី១៨ ខែកញ្ញា។
ប្រភពជាច្រើនបានរាយការណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់នាង Rodriguez ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០.៧ លានដុល្លារ។ ក្រៅពីប្រាក់ចំណូលពី Netflix នាងក៏អាចរកបានរហូតដល់ ១០០,០០០ដុល្លារសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគណនី Instagram របស់នាង មានអ្នកតាមដាន ៦៣ លាននាក់។
នាង Rodriguez ក៏បើកគ្លីនិកប្តូរសក់ជាមួយមិត្តប្រុសរបស់នាង គឺលោក Ronaldo ដែលរកបាន ១០.៥ លានដុល្លារក្នុងមួយឆ្នាំ។ សម្រាប់រដូវកាលទី ៣ នៃ “I Am Georgina” កីឡាករវ័យ ៣០ ឆ្នាំរូបនេះបង្ហាញពីភាពស្និទ្ធស្នាលជាងមុនរបស់នាងតាមរយៈពេលវេលាជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ក៏ដូចជាជីវិតរបស់នាងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែល Ronaldo បានចុះហត្ថលេខាជាមួយ Al Nassr ក្នុងឆ្នាំ ២០២៣ ។ ក្នុង២រដូវកាលមុន កីឡាករ Ronaldo មានពេលចាក់បញ្ចាំងមានកំណត់ ប៉ុន្តែរដូវកាលទីបីនឹងបង្ហាញរូបគាត់ច្រើនជាង។
កីឡាករ Ronaldo ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនាង Rodriguez កាលឆ្នាំ ២០១៦ ។ ប្តីប្រពន្ធនេះមានកូន ២ នាក់ជាមួយគ្នា ខណៈកីឡាករ Ronaldo មានកូន ៣ នាក់ទៀតតាមរយៈការពពោះជំនួស៕