យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Jamal Musiala ដែលកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹប Real Madrid និង Man City នោះប្រហែលជា នឹងមិនចាកចេញទៅណាឡើយ។
បច្ចុប្បន្នក្លឹប Bayern Munich កំពុងបន្តធ្វើការពិភាក្សា ជាមួយនឹងកីឡាកររូបនេះហើយ ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយគ្នាហើយសង្ឃឹមថា នឹងអាចបន្ថែមជាច្រើនឆ្នាំទៀត ខណៈដែលកុងត្រាបច្ចុប្បន្ន នឹងត្រូវផុតកំណត់ដល់ឆ្នាំ២០២៦ឯណោះ។
គួរឲ្យដឹងដែរថា ទាំងក្លឹបនៅលីគកំពូលង់គ្លេស និងអេស្បាញនៅពេលនេះ កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះយ៉ាងខ្លាំង ដោយក្នុងនោះពួកគេក៏បានបង្ហាញ បំណងក្នុងការចំណាយលុយ ដល់ទៅ១០០លានផោនដើម្បីសុំចរចាជាមួយនឹង Bayern Munich ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
