យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានចូលរួមប្រកួតប្រជែងជាមួយនឹងក្លឹបអធិរាជស Real Madrid ដើម្បីដណ្តើមយកកីឡាករ ខ្សែការពារវ័យក្មេងម្នាក់ របស់ក្លឹប Leipzig។
កីឡាករ Castello Lukebe មានវ័យទើបតែ២១ឆ្នាំ សញ្ជាតិបារាំង គឺទើបតែបានចូលរួមជាមួយនឹងក្លឹបនេះ កាលពីរដូវកាលមុនប៉ុណ្ណោះពីក្លឹបបារាំង Lyon។
បច្ចុប្បន្នតម្លៃខ្លួនរបស់គេ គឺមានប្រហែលជា៦០លានផោន នៅក្នុងទីក្រុងខណៈដែលកុងត្រា របស់គាត់កំពុងមានរហូតដល់ឆ្នាំ២០២៨ ប៉ុន្តែគេជឿជាក់ថា ការដោះដូរផ្ទេរកីឡាកររូបនេះ ចេញ ពីអាល្លឺម៉ង់នឹងអាចធ្វើឡើង នៅក្នុងខែមករាខាងមុខនេះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី