លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ថា លោកនឹងចំណាយពេល ដើម្បីយកពានខារ៉ាបាវនោះទេ។ នេះបើតាមការលើកឡើងរបស់លោក ក្រោយពីក្លឹបមេឃខៀវឈ្នះក្លឹប Watford នៅក្នុងក្របខ័ណ្ឌពានខារ៉ាបាវ ឬ ពានលីគបាល់ទាត់អង់គ្លេស English Football League (EFL) ក្នុងលទ្ធផល ២ ទល់នឹង ១។

លោក Guardiola បានលើកឡើងថា៖ «នៅវគ្គបន្ទាប់ ខ្ញុំប្រកាសជូនអស់លោក លោកស្រី អ្នកនាង កញ្ញាថា ខ្ញុំនឹងប្រើក្រុមលំដាប់ទី២»។

«យើងនឹងមិនចំណាយកម្លាំងអត់ប្រយោជន៍លើពាននេះទេ»។ នេះបើតាមការបន្ថែមរបស់លោក។
ពានខារ៉ាបាវ ឬ League Cup ជាពានដែលរៀបចំដោយស្ថាប័នលីគបាល់ទាត់អង់គ្លេស ដែលជាស្ថាប័នគ្រប់គ្រងលីគទាំងអស់នៅក្នុងប្រទេសនេះ។ ពាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ ដោយមាន ៩២ក្រុមចូលរួម។
តាំងពីពាននេះបង្កើតឡើងមក ក្លឹបហង្សក្រហម Liverpool បានឈ្នះពាននេះច្រើនជាងគេ ដោយឈ្នះរហូតដល់ទៅ ១០ដង ចំណែកឯ Manchester City វិញឈ្នះ ៨ដង តែ៥ដងចុងក្រោយគឺឈ្នះក្រោយរជ្ជកាលរបស់លោក Pep៕
