ក្រុមមាន់ខ្នាយមាស Spurs យប់មិញនេះ ក្នុងការប្រកួតជើងទី១ ប៉ះនឹងក្រុម Qarabag បានធ្វេសប្រហេស នៅសល់គ្នាត្រឹមតែ ១០នាក់ប៉ុណ្ណោះត្រឹមតង់ទី១ប៉ុន្តែអរគុណ កីឡាករ៣នាក់ ដែលបានស៊ុតបញ្ចូល ទីជួយឲ្យក្រុមអាចគេចផុតពីការបាត់បង់ពិន្ទុ ហើយថែមទាំងទទួលបាន ជ័យជំនះមកវិញផងដែរ។
គ្រាប់បាល់ដែលបានកើតឡើង ដោយកីឡាករ Johnson, Sarr និង Solanke ធ្វើឲ្យ Spurs យកឈ្នះលើក្រុម Qarabag ក្នុងលទ្ធផលដល់ទៅ៣ ទល់នឹង០ទាំងដែលកីឡាករ Dragusin បានទទួលកាតក្រហម តាំងតែពីនាទីទី៧ នៃការប្រកួតតង់ទីមកម្ល៉េះ ។
គួរឲ្យដឹងដែរថានៅសប្តាហ៍នេះ Spurs ក៏នឹងត្រូវធ្វើការប្រកួតដ៏សំខាន់មួយទៀត ផងដែរគឺប៉ះនឹងក្រុមបិសាចក្រហម Man UTD ហើយបន្ទាប់មក ក៏ត្រូវប្រកួតប៉ះនឹងក្រុម Ferencvaros នៅជើងទី២នៃពានរង្វាន់ Europa Leagueផងដែរ៕
ប្រែសម្រួល៖ស៊ុនលី