កីឡា

CEO របស់​​បិសាច​ក្រហម​ ដាក់​គោលដៅ​បែប​នេះ​ ចាំ​មើល​ Ten Hag អាច​នៅ​ដល់​ពេល​នោះ​អត់!

CEO របស់​ក្លឹប​បិសាច​ក្រហម Manchester United លោក Omar Berrada ​បាន​ដាក់​គោលដៅ​ទៅ​កាន់​ក្រុម​ការងារ​របស់​លោក​ថា ​ឆ្នាំ​២០២៨ បិសាច​ក្រហម​ត្រូវ​តែ​​ឈ្នះ​ពាន English Premier League ក្រោម​ហេតុផល​ជា​គម្រប់​ខួប​១៥០​ឆ្នាំ​នៃ​ការ​កកើត​នៃ​ក្លឹប​​មួយ​នេះ​។

អ្នក​ចាត់​ការ​ឬ​កីឡាករ​ណា​ក៏​ចង់​ឈ្នះ ​ពាន​ដែរ​ ព្រោះ​តែ​ពួក​គេ​ចង់​បំពេញ​ការងារ​ល្អ​របស់​ខ្លួន ខណៈ​ដែល​លោក Erik Ten Hag ក៏​ដូច​គ្នា ​ប៉ុន្តែ​វា​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​​ចាត់​​ការ​រូប​នេះ​អាច​បន្ត​ដឹក​នាំ​បិសាច​ក្រហម​ដល់​ពេល​ណា​។ ​ជាក់​ស្ដែង​រដូវ​​ពេល​នេះ​កន្លែង​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​កំពុង​តែ​ក្ដៅ​ ក្រោយ​ចាប់​ផ្ដើម​មក៨​ប្រកួត​ឈ្នះ​៣​ ខណៈ​​ក្នុង​ក្រប​ខណ្ឌ​ EPL វិញ​៥​ប្រកួត​ឈ្នះ​២​ស្មើ​១​ និង​ចាញ់​២​ប្រកួត​ស្ថិត​នៅ​លេខ១១​ក្នុង​តារាង​ឯនោះ​។

យ៉ាង​ណា​គេ​ដឹង​ថា កុង​ត្រា​របស់​លោក​ Ten Hag ​មាន​ត្រឹម​ឆ្នាំ​២០២៦​ ប៉ុណ្ណោះ ហើយ​គេ​ជឿ​ថា​បិសាច​ក្រហម​កំពុង​តែ​សំឡឹង​រក​អ្នក​ការ​ថ្មី​មក​ជំនួស​តំណែង​នេះ​​ ព្រោះ​តែ​លទ្ធផល​របស់​ Man Utd នៅ​ពេលនេះ​មិនសូវ​ជា​ល្អ​ប្រសើរ​នោះ​ទេ​៕ ​​

Most Popular

To Top