កីឡា

Liverpool ដាក់បញ្ចូលកីឡាករ Pulisic ក្នុងបញ្ជីដែលអាចជំនួស តំណែងរបស់ Salah

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ ខ្សែប្រយុទ្ធអាមេរិក Christian Pulisic ត្រូវបានគេដឹងថា បានស្ថិតនៅក្នុង បញ្ជីកីឡាករ ដែលអាចនឹងទៅជំនួស តំណែងរបស់កីឡាករ Mo Salah ដែលនឹងត្រៀមខ្លួនចាក ចេញពីក្លឹបនៅពេលខាងមុខនេះ។

Pulistic បានបង្ហាញខ្លួន បានយ៉ាងល្អសម្រាប់ AC Milan នៅរដូវកាលនេះដោយអាច រកបាន៣គ្រាប់មកហើយព្រមទាំង បញ្ជូនគ្រាប់បាល់បាន២ដងឲ្យមិត្តរួម ក្រុមថែមទៀតផង ក្នុងការប្រកួតរដូវកាលដំបូង ត្រឹមតែ៥ប្រកួតនៅឡើយ។

ទោះបីជាយ៉ាងណាក្តី គេជឿជាក់ថា ក្លឹប AC Milan នឹងអាចបង្កើនតម្លៃខ្លួនកីឡាករ អាមេរិករូបនេះដល់ទៅ ២ដងនៃតម្លៃខ្លួនបច្ចុប្បន្នត្រឹមតែ២០លានអឺរ៉ូ ដែលធ្លាប់បានផ្ទេរ យកគាត់មកចូលរួមក្លឹបកាលពីខែកក្កដា ឆ្នាំទៅពីសំណាក់ក្លឹបតោខៀវ Chelsea។

Pulisic នៅសល់កុងត្រារយៈពេល៣ឆ្នាំ ទៀតជាមួយនឹង AC Milan ហើយក្នុងនោះក្លឹប ក៏កំពុងធ្វើការចរចា ដើម្បីអាចបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំទៀតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top