កីឡា

Man UTD ប៉ះ Aston Villa យប់នេះអាចជាការសម្រេចចិត្ត ចុងក្រោយ នៃកុងត្រា របស់លោក Erik ten Hag

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកជនជាតិ ហូឡង់ Erik ten Hag ត្រូវបានគេមើលឃើញថា នឹងប្រហែលជាអាច ទទួលបានឳកាសចុងក្រោយ ត្រឹមការប្រកួតយប់ថ្ងៃអាទិត្យនេះ ប៉ុណ្ណោះចំពោះអនាគត របស់គាត់ជាមួយនឹង Man UTD។

បិសាចក្រហម Man UTD នឹងត្រូវធ្វើដំណើរទៅដល់ទឹកដី Villa Park របស់ Aston Villa ទាំងដែលតំណែងរបស់លោក ten Hag កំពុងជួបបញ្ហានិងកំពុងធ្លាក់ទំរង់ខ្លាំង នៅក្នុងរដូវកាលថ្មីនេះ ។

មកទល់ពេលនេះ Man UTD ក្រោមការដកឹនាំ របស់លោក ten Hag ទើបតែទទួលបានជ័យជំនះ៣លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំង ៩ដងនៅក្នុងរដូវកាលថ្មី ហើយដែលវាបាន ធ្វើឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រ របស់ក្លឹបចំពោះការងារ របស់លោក ten Hag៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top