ក្រុម Brighton យប់មិញនេះ បានបើកកីឡាដ្ឋាន Falmer Stadium ទទួលស្វាគមន៍ក្រុម Spurs ជាការប្រកួតលើកទី៧ ក្នុងក្របខណ្ឌពានរង្វាន់ លីគកំពូលអង់គ្លេស Premier League ។
ម្ចាស់ផ្ទះមិនបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តឡើយដោយបានយកឈ្នះ ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល ៣ទល់នឹង២ ដោយបាល់ជ័យជំនះធ្វើបានដោយកីឡាករ Danny Welbeck នៅនាទីទី៦៦ ។
Spurs អាចគ្រប់គ្រងបាល់ បានទៅដល់៦០ភាគរយ ប៉ុន្តែការប៉ុនប៉ងទាំង១៣ លើកមិនទទួលបានផលល្អឡើយ ដោយអាចរកបានតែ ២គ្រាប់ប៉ុណ្ណោះខណៈដែលម្ចាស់ផ្ទះស៊ុត១១ លើកតែរកបាន៣គ្រាប់ ។
បញ្ចប់ការប្រកួតលទ្ធផល៣ ទល់នឹង២បានធ្វើឲ្យ Brigthon យកបាន៣ពិន្ទុឡើងទៅលេខរៀងទី៦ ក្នុងកំពូលតារាង បណ្តោះអាសន្ន ហើយ Spurs ស្ថិតនៅលេខរៀងទី៩មាន១០ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី