កីឡា

របួសកីឡាករ Harry Kane កំពុងធ្វើឲ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះក្រុមជម្រើសជាតិអង់គ្លេស

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា បញ្ហារបួសរបស់កីឡាករ ខ្សែប្រយុទ្ធ Harry Kane កំពុងតែបង្កឲ្យមានក្តីបារម្ភ ចំពោះក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវត្រៀមប្រកួតសំខាន់ៗ ជាច្រើននៅក្នុងខែនេះ។

កីឡាករ Kane ត្រូវបានប្តូរចេញ នៅក្នុងការប្រកួតដែលលទ្ធផល ៣ទល់នឹង៣ឲ្យ Bayern Munich ប៉ះនឹងក្រុម Frankfurt នៅត្រឹមតង់ទី២ ហើយជំនួស ដោយកីឡាករ Mathys Telខណៈដែលក្រុមគ្រូពេទ្យ បានពិនិត្យយ៉ាងខ្លាំង ទៅលើជើង ស្តាំរបស់គាត់។

គួរឲ្យដឹងដែរថាដំណឹងនេះ ធ្វើឡើង នៅចំពេលដែលជម្រើសជាតិ អង់គ្លេសនឹងត្រូវប្រកួត ប៉ះប្រទេសក្រិក និងហ្វាំងឡង់នៅក្នុង ពានរង្វាន់ Nations League ដែលមានន័យថា ក្រុមនឹងត្រូវអវត្តមាន របស់កីឡាកររូបនេះជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top