យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Man UTD កីឡាករ Berbatov បានធ្វើការរិះគន់និងបង្ហាញភាពខកចិត្តយ៉ាងខ្លាំង ចំពោះទំរង់លេង របស់ក្រុមយប់មិញ ពេលប្រកួតក្នុងទឹកដីរបស់ Aston Villa ។
នៅតំបន់ការពារ គេសង្កេតឃើញថា មិនមានបញ្ហាច្រើន ត្រូវបានបង្កឡើយ ដោយសារតែមានវត្តមាន របស់កីឡាករខ្សែការពារវ័យ ចំណាស់ Jonny Evans ដែលអាចបង្ហាញនូវភាព កំសោយរបស់កីឡាករវ័យក្មេងៗ ទៅវិញពីព្រោះថា Evan ក្នុងវ័យ៣៦ឆ្នាំទៅហើយ នោះបានជាប់ឈ្មោះ ជាកីឡាករល្អបំផុតប្រចាំ ការប្រកួតស្មើគ្នា យប់មិញនេះ០ទល់នឹង០។
Berbatov បានចេញមកធ្វើការសំដែង អារម្មណ៍ខកចិត្ត យ៉ាងខ្លាំងថា ៖ ក្រុម Man UTD គួរតែមានភាពខ្មាន់អៀន និងអាម៉ាសខណៈដែលកីឡាករវ័យ៣៦ឆ្នាំ ទៅហើយបែរជាក្លាយជាកីឡាករល្អបំផុត សម្រាប់ការប្រកួតទៅវិញ ហើយការរិះគន់ពីសំណាក់ ក្រុមអ្នកគាំទ្រ ប្រាកដជានឹងត្រូវបន្តប្រសិនបើគ្រូបង្វឹកលោក Erik ten Hag មិនអាចធ្វើឲ្យមានការ ប្រែប្រួលទៅលើទំរង់ លេងរបស់ក្លឹបទេនោះ ៕
ប្រែសម្រួល៖ស៊ុនលី