កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ម្ចាស់ផ្ទះ Fiorentina បានយកឈ្នះទៅលើក្រុមបាល់ទាត់ AC Milan ក្នុងលទ្ធផល២-១សម្រាប់ការប្រកួត Serie A សប្ដាហ៍ទី៧ ។ ក្នុងជ័យជម្នះនោះគេបានដឹងថា អតីតអ្នកចាំទី Manchester United គឺកីឡាករ Devid De Gea បានសង្គ្រោះបាល់ប៉េណាល់ទីចំនួន២លើក ។

ក្នុងការប្រកួតមួយ ដែលពោរពេញដោយការ សម្រុកគ្នាទៅវិញទៅមក មានការស៊ុតប៉េណាល់ទី សរុបដល់ទៅ៣លើក ប៉ុន្តែក្នុងនោះសុទ្ធតែស៊ុតមិនបានសម្រេចទាំងអស់ ក្នុងនោះគេឃើញមានការស៊ុតប៉េណាល់ទី ចំនួន២លើក របស់ក្រុមភ្ញៀវ AC Milan នៅនាទីទី៤៥ដោយកីឡាករ T.Hernandez ក៏ត្រូវបានរារាំងដោយអ្នកចាំទី Devid De Gea និងការស៊ុតប៉េណាល់ទីមួយ លើកទៀតពីសំណាក់ក្រុម AC ដដែលនៅនាទីទី៥៦ ដែលស៊ុតដោយ T Abraham ប៉ុន្តែក៏ត្រូវបានរារាំងដូចគ្នា ។ យ៉ាងណាក្រុមម្ចាស់ផ្ទះក៏មានគ្រាប់បាល់ប៉េណាល់ទី១ លើកដែរ ប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នាតាំងពីដើមវគ្គទី ១មកម្ល៉េះ ពោលគឺនាទីទី២២ ដែលពេលនោះ M.Kean ស៊ុតមិនសម្រេចផងដែរ ។

ទោះជាមានការស៊ុត មិនបានសម្រេច នៃបាល់ប៉េណាល់ទីសរុបរហូតដល់ទៅ៣លើកក្ដី ក៏ក្រុមទាំងពីរសម្រុកគ្នា រហូតមានគ្រាប់ដល់ទៅ៣គ្រាប់ផងដែរ ដោយក្រុមម្ចាស់ផ្ទះរកបាន ២គ្រាប់នៅនាទីទី៣៥ និងនាទីទី៧៣ បន្ទាប់ពីក្រុមភ្ញៀវតាមបាន១ស្មើនៅនាទីទី៦០ ។ គ្រាប់បាល់៣គ្រាប់នេះរក្សារហូតដល់ចប់ការប្រកួត De Gea បានជួយឲ្យ Fiorentina យកបាន៣ពិន្ទុ តាមរយៈការសង្រ្គោះបាល់ ជាច្រើនលើកពីសំណាក់ក្រុម AC Milan ៕


