យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករវ័យក្មេង Lamine Yamal ត្រូវបានគេដឹងថា បានទទួលអាវលេខថ្មី ជាមួយនឹងក្រុមជម្រើសជាតិអេស្បាញ ។
អាវលេខ១០នឹងត្រូវ Yamal ពាក់ជាលើកដំបូង ក្នុងការប្រកួតរវាងជម្រើសជាតិ អេស្បាញជាមួយនឹងជម្រើសជាតិ ដាណឺម៉ាកក្នុងក្របខណ្ឌពានរង្វាន់ Nations League ។
Yamal វ័យ១៧ឆ្នាំរូបនេះ កន្លងមកពាក់អាវលេខ១៩ ប៉ុន្តែលើកនេះជាឳកាសកើតឡើងដោយសារតែកីឡាករមិត្តរួមក្រុម Dani Olmo ដែលធ្លាប់ពាក់លេខ១០នេះបានទទួលរងរបួស ។
ពាក់អាវលេខ១០លើកនេះមានន័យថា Yamal នឹងចូលរួមក្រុមកីឡាករឆ្នើមនៅក្នុងប្រវត្តិសាស្ត្រជម្រើសជាតឹដែលក្នុងនោះមានដូចជា Cesc Fabregas និង Raul ជាដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី