កីឡា

លោក Jurgen Klopp បង្ហាញពីប្រាក់កម្រៃ​ ដែលទទួលបានក្នុងតំណែងថ្មី ប្រធានផ្នែកបាល់ទាត់សកល នៃក្រុមហ៊ុន Red Bull

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រៅពីបានសម្រេចចិត្តថា ចាកចេញពីក្លឹបហង្សក្រហម Liverpool រួចមកលោក Jurgen Klopp ក៏បានប្រកាសទទួលបានតំណែងដ៏ធំមួយ ក្នុងប្រវត្តិសាស្ត្រគឺជាប្រធានផ្នែកបាល់ទាត់ នៃក្រុមហ៊ុន Red Bull ដែលក្នុងនោះមានក្លឹបយ៉ាង ហោចណាស់៥កំពុងស្ថិតនៅក្នុងការគ្រប់គ្រង ។

តាមប្រភពដដែលបានឲ្យដឹងថា លោក Klopp បានទទួលបានប្រាក់កម្រៃយ៉ាងច្រើន នៅទីនេះដើម្បីបំពេញការងារ ចាប់ពីខែមករាឆ្នាំ២០២៥តទៅ ដោយក្នុងនោះកុងត្រា ដែលទទួលបានមានតម្លៃដល់ទៅ ១២លានផោនក្នុងមួយឆ្នាំ ។

គួរឲ្យដឹងដែរថា កុងត្រាដែលបានធ្វើឡើងជាពាក្យសំដី ត្រូវបានធ្វើរួចរាល់ប៉ុន្តែនៅរងចាំកុងត្រាផ្លូវការ ។ កុងត្រានេះដើម្បីធានាថា លោកនឹងមិនទទួលយកកុងត្រាណាផ្សេងទៀត ពីសំណាក់ក្លឹបឬជម្រើសជាតិឡើយ ជាពិសេសចុងក្រោយនេះព័ត៌មាន អំពីការធ្វើការងារបង្វឹកជម្រើសជាតិ អាល្លឺម៉ង់ ជាដើមពីព្រោះថា លោកបានបញ្ជាក់ច្បាស់ហើយថា នឹងមិនវិលទៅបង្វឹកបាល់ទាត់វិញឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top