កីឡា

Man UTD កំពុងពិចារណាបេក្ខភាព លោក Ruben Amorim ដើម្បីជំនួសលោក Erik ten Hag

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការសម្លឹងមើលគ្រូបង្វឹកថ្មី គឺលោក Ruben Amorin ដែលកំពុងបង្វឹកក្លឹប Sporting Lisbon មកជំនួសតំណែង របស់លោក Erik ten Hag។

ទោះបីជាយ៉ាងណាក្តីក្លឹបនៅមិនទាន់ បានប្រកាសជាផ្លូវការ អំពីការសម្រេចចិត្តណាមួយនៅឡើយ ទាំងការបណ្តេញចេញលោក ten Hag ឬការសម្រេចចិត្តជ្រើសយកលោក Amorin ក្តីខណៈដែលទំរង់ដឹកនាំរបស់លោក Amorin នៅ Sporting Lisbon កំពុងលេចធ្លោខ្លាំងបំផុត។

គួរឲ្យដឹងដែរថា លោក ten Hag កំពុងស្ថិតនៅក្នុង សំពាធយ៉ាងខ្លាំងក្លា ចាប់តាំងតែពីដើមរដូវកាលមុន ដោយបច្ចុប្បន្នកំពុងនាំក្លឹបឲ្យធ្លាក់ ទៅលេខរៀងទី១៤ នៅឡើយក្នុងកំពូលតារាង ដោយអាចយកជ័យជំនះ បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top