កីឡា

ប្រព័ន្ធផ្សព្វផ្សាយ ពិភពលោករិះគន់ អាជ្ញាកណ្តាល ចំពោះការសម្រេចចិត្ត ដ៏ចម្រូងចម្រាស រវាងឥណ្ឌូណេស៊ី និងបារ៉ែន

VN Express

Bahrain ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រពិភពលោក បានរិះគន់អាជ្ញាកណ្តាល លោក Ahmed Al Kaf ចំពោះការពន្យារពេលបន្ថែម ដែលធ្វើឲ្យម្ចាស់ ផ្ទះបារ៉ែន តាមស្មើ ២-២ ទល់នឹងឥណ្ឌូនេស៊ី ក្នុងការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ របស់ពួកគេ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

អាជ្ញាកណ្តាលមិនបានផ្លុំកញ្ចែចុងក្រោយទេ បន្ទាប់ពីម៉ោងបន្ថែម ៦ នាទីក្នុងតង់ទី២ នៅពេលឥណ្ឌូនេស៊ីកំពុងនាំមុខ២-១ នៅពហុកីឡដ្ឋានជាតិ Bahrain កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោក Ahmed Al Kaf ក៏បានផ្លុំកញ្ចែចុងក្រោយ បន្ទាប់ពីម៉ោងបន្ថែមជិត ៩ នាទី បន្ទាប់ពីកីឡាករ Mohamed Marhoon ស៊ុតតាមស្មើ ២-២ នៅនាទី ៩៨ និង ៤០ វិនាទី។

ឧបទ្ទវហេតុនេះ បានធ្វើឲ្យមានការជជែកដេញដោលយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ។ លោកអាជ្ញាកណ្តាល Al Kaf ត្រូវបានចោទប្រកាន់ពីបទអនុគ្រោះដល់ប្រទេសរបស់ប្រធានសហព័ន្ធបាល់ទាត់អាស៊ី (AFC) លោក Sheikh Salman bin Ibrahim Al Khalifa។ AFC ក៏ត្រូវបានគេដាក់ឈ្មោះថា ជាអង្គការពុករលួយដែរ ។

មតិយោបល់បានជន់លិចគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook Instagram និង X (អតីត Twitter) របស់ AFC ។ សមាគមបាល់ទាត់បារ៉ែន បានប្រឈមមុខនឹងការវាយប្រហារស្រដៀងគ្នានេះ ប៉ុន្តែបានបិទការអត្ថាធិប្បាយ យ៉ាងឆាប់រហ័ស ។ លើសពីនេះ គណនីក្លែងក្លាយរាប់សិប ដែលក្លែងបន្លំជាអាជ្ញាកណ្តាល Ahmed Al Kaf ត្រូវបានបង្កើតឡើង ដើម្បីបញ្ឆោតអ្នកគាំទ្រ ដែលខឹងសម្បារ៕

Most Popular

To Top