កីឡា

អង់គ្លេស លត់ហ្វាំងឡង់ ៣ទល់នឹង១ យក៣ពិន្ទុឈរ នៅលេខរៀងទី២ ក្នុងគ្រុប នៃពានរង្វាន់ Nations League

AFP

ក្រោយការបរាជ័យ គួរឲ្យភ្ញាក់ផ្អើលទៅលើក្រុមជម្រើសជាតិ ក្រិកកន្លងមកយប់មិញនេះ អង់គ្លេសបានផ្លាស់ប្តូរស្ថានការណ៍ បានយ៉ាងល្អ ដោយអាចយកឈ្នះ លើក្រុមហ្វាំងឡងជំនួសវិញ ក្នុងលទ្ធផល៣ទល់នឹង១។

កីឡាករ Jack Grealish គឺជាអ្នករកគ្រាប់បាល់បានដំបូង ជួយក្រុមជម្រើសជាតិ អង់គ្លេស តាំងតែពីនាទីទី១៨ ហើយបន្ទាប់មកការប្រកួត ចូលដល់តង់ទី២ ទើបមានគ្រាប់បាល់កើតឡើង ជាបន្តបន្ទាប់ទៀត។

យ៉ាងណាក្តីលទ្ធផល៣ ទល់នឹង១នេះ បានធ្វើឲ្យអង់គ្លេស ធានាបានតំណែងលេខ២ ក្នុងគ្រុបមាន៩ពិន្ទុ ក្នុងដៃខណៈដែលក្រិកឈ្នះទាំង៤ ប្រកួតកន្លងមកមាន១២ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top