កីឡា

Greece បន្តយកឈ្នះ Ireland លទ្ធផល២ទល់នឹង០

AFP

ក្នុងពានរង្វាន់ Nations League គ្រុប២យប់មិញនេះ គេមើលឃើញក្រុមជម្រើសជាតិក្រិក បានបំពេញការងារ បានយ៉ាងល្អឥតខ្ជោះ ក្រោយបានយកឈ្នះ ក្រុមអង់គ្លេស កាលពីពេលថ្មីៗ និងយកបាន៣ពិន្ទុ បន្ថែមទៀតក្នុងគ្រុប។

ក្រិកបានយកឈ្នះ លើក្រុមជម្រើសជាតិ អៀរឡង់ ក្នុងលទ្ធផលដល់ទោ២ ទល់នឹង០ធ្វើបាន ដោយកីឡាករ Bakasetas នាទីទី៤៨ និងមួយគ្រាប់ចុងក្រោយ ដោយកីឡាករ Mantalos នាទីទី៩០បូក១។

៣ពិន្ទុរបស់ក្រិកបាន ធ្វើឲ្យខ្លួនឡើង ទៅឈរនៅលេខរៀង ទី១មាន១២ពិន្ទុ ពេញក្នុងដៃដោយយកឈ្នះ៤ប្រកួត ជាប់គ្នារហូតមកទាំង ទៅលើក្រុមអង់គ្លេសហ្វាំងឡង់ និងអៀរឡង់ នេះចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top