វៀតណាម ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ចូលរួមកិច្ចប្រជុំ ឧត្តមមន្ត្រីកីឡា អាស៊ានលើកទី១៥ និងកិច្ចប្រជុំឧត្តមមន្រ្តី កីឡាអាស៊ាន-ចិនលើកទី៣ នៅខេត្តវិញហ្វ៊ុក ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំឧត្តមមន្ត្រី កីឡាខាងលើកនេះមាន ១០ ប្រទេសរួមមានម្ចាស់ផ្ទះកិច្ចប្រជុំ ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសសិង្ហបូរី ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ និងប្រទេសមីយ៉ានម៉ា៕




