ក្នុងជំនួបអង់គ្លេស និងក្រុមបាល់ទាត់ជម្រើសជាតិ ហ្វាំងឡង់ បានបញ្ចប់ទៅដោយក្រុមផ្ញៀវ អង់គ្លេស បានយកឈ្នះក្នុងលទ្ធផល៣-១ សម្រាប់ការប្រកួតព្រឹត្តិការណ៍ UEFA Nations League យ៉ាងណាក្នុងចំណោម៣គ្រាប់នោះ Alexader-Arnold រកបានមួយគ្រាប់ ប៉ុន្តែរឿងដែលកំប្លែងនោះ Jack Grealish បាននិយាយមុនពេល Arnold ទាត់ចូលបាល់ហ្វ្រីឃីកថា «បើទាត់ចូលឲ្យ៥០០ផោន» ។
«ខ្ញុំបាននិយាយលេងទៅកាន់ Trent Alexader Arnold ថា បើបាល់ហ្រ្វីឃីកហ្នឹង Arnold ឯងទាត់ចូលខ្ញុំឲ្យ៥០០ផោន ហើយគាត់ស៊ុតចូលមែន»។ នេះជាសម្ដីរបស់ Gack Grealish ប្រាប់ទៅកាន់ ITV មុនបន្ទាប់ពីចប់ការប្រកួត។ មួយគ្រាប់នោះមានរយៈចំងាយប្រហាក់ប្រហែលជា ២៥យ៉ាត ហើយវាជាគ្រាប់ទី២បន្ទាប់ពី Grealish បានស៊ុតគ្រាប់ទី១ក្នុងនាទីទី១៨ វគ្គទី១ និងគ្រាប់ទី៣របស់អង់គ្លេសរកបានដោយ Declan Rice រកបាននៅនាទីទី៨៤ មុនពេលបញ្ចប់ការប្រកួតខាងម្ចាស់ផ្ទះ ហ្វាំងឡង់ ក៏រកបានមួយគ្រាប់ត្រឡប់មកវិញដែរពោលគឺនៅនាទីទី៨៧ជិតហ្នឹងបញ្ចប់ទៅហើយដែលរកបានដោយ A. Hoskonen ។
គិតមកដល់ពេលនេះអង់គ្លេសមាន៩ ពិន្ទុស្ថិតនៅលេខ២ក្នុង League B ក្រុមទី២ ខណៈ គ្រិច មាន១២ពិន្ទុពេញស្ថិតនៅលេខ១ក្នុងពូល៕