កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍បានឲ្យដឹងថា ឪពុករបស់កីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសកូរ៉េខាងត្បូង Son Heung-min ត្រូវបានតុលាការកូរ៉េខាងត្បូងបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន ៣លានវ៉ុន ស្មើនឹង ២,២២០ដុល្លារអាមេរិក សម្រាប់ការបំពានច្បាប់សុខុមាលភាពកុមារ នៅសាលាបាល់ទាត់របស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក Son Woong-jung ជាអតីតកីឡាករបាល់ទាត់ដែលបានសរសេរសៀវភៅអនុស្សាវរីយ៍ លក់ដាច់បំផុតដោយរៀបរាប់អំពីរបៀប ដែលលោកបានជួយកូនប្រុសរបស់លោកឲ្យក្លាយជាខ្សែប្រយុទ្ធ ដ៏ល្អបំផុតម្នាក់ក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស។
ប៉ុន្តែកាលពីដើមឆ្នាំនេះ ឪពុកម្តាយរបស់កីឡាករវ័យក្មេងនៅសាលាបាល់ទាត់របស់គាត់បាននិយាយថា កូនប្រុសរបស់ពួកគេត្រូវបានគ្រូបង្វឹក Son Heung-yun ដែលជាបងប្រុសរបស់កីឡាករក្លិប Spurs ធ្វើឲ្យមានស្នាមជាំធំនៅលើភ្លៅខាងឆ្វេងរបស់កូនគាត់។
សិស្ស និងមិត្តរួមក្រុមរបស់លោកក៏ត្រូវរងការជេរប្រមាថដោយពាក្យសម្ដីពីសំណាក់ក្រុមគ្រួសាររបស់លោកដែរ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សេងទៀតបានរាយការណ៍ថា លោកSon Woong-jung និងកូនប្រុស លោក Son Heung-yun និងបុគ្គលម្នាក់ទៀតត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ៣ លានវ៉ុនសម្រាប់ការរំលោភលើច្បាប់សុខុមាលភាពកុមារ។
អ្នកទាំង ៣នាក់ អាចប្តឹងឧទ្ធរណ៍បានក៏ត្រូវបានតម្រូវឲ្យបញ្ចប់វគ្គអប់រំចំនួន ៤០ ម៉ោងស្តីពីការរំលោភបំពានលើកុមារផងដែរ។ សេចក្តីសម្រេចរបស់តុលាការស្រុក Chuncheon កាលពីថ្ងៃសុក្របានធ្វើតាមការចោទប្រកាន់របស់អ្នកទាំង ៣ ដោយព្រះរាជអាជ្ញាកាលពីថ្ងៃទី៣០ ខែសីហា ដែលបានស្នើសុំឲ្យតុលាការដាក់ពិន័យ។
AFP បានទាក់ទងទៅតុលាការ និងមេធាវីតំណាងភាគីទាំងសង្ខាង ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ លោក Son Woong-jung បានសុំទោស ប៉ុន្តែបាននិយាយថា បុគ្គលិកបង្វឹកនៅសាលារបស់គាត់ ៕