កីឡា

កីឡាករ Ronaldo ជ្រើសរើសរូបភាព ស៊ុតបញ្ជូលទី នៅពេលប្រកួតនឹង Man Utd ដាក់លើនាឡិកាដ៏ប្រណីត

AFP

បរទេស ៖ កីឡាករបាល់ទាត់ ឆ្នើមពិភពលោក Cristiano Ronaldo បានជ្រើសរើសរូបភាព នៃគ្រាប់បាល់នាំមុខដ៏ល្បី របស់លោកអំឡុង ពេលប្រកួតជាមួយ នឹងអតីតក្លឹប Manchester United ដើម្បីបង្ហាញនៅ លើនាឡិកាប្រណីត ដែលទើបនឹងចាប់ផ្តើម របស់លោក សម្រាប់ការសហការថ្មី។

បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេល ២ ឆ្នាំ កីឡាករ Ronaldo និងអ្នកលក់គ្រឿងអលង្ការ និងនាឡិកាអាមេរិក Jacob & Co បានបង្ហាញការប្រមូលផ្តាច់មុខ រួមទាំងម៉ូដែល ២ គឺ “Flight of CR7” និង “Heart of CR7” ។ នាឡិកា “Flight of CR7” ត្រូវបានបំផុសគំនិត ដោយការតែតបាល់បញ្ចូលទី ដ៏គួរឲ្យចងចាំរបស់កីឡាករ Ronaldo សម្រាប់ក្រុម Real Madrid ទល់នឹងក្រុម Manchester United ក្នុងការប្រកួតក្របខណ្ឌ Champions League ជុំទី ១៦ ឆ្នាំ ២០១២-២០១៣ ។

ការប្រកួតនោះ កីឡាករបាល់ទាត់សញ្ជាតិ ព័រទុយហ្គាល់រូបនេះ បានកើនលើសអ្នកគ្រប់គ្នា ដើម្បីរកគ្រាប់បាល់ទល់នឹងអតីតក្លឹបរបស់លោក។ ខាងក្រោយនាឡិកាមានរូបសញ្ញាអបអរ “siuuu” របស់ កីឡាករ Ronaldo ដែលចេញផ្សាយលើផ្ទៃ ខាងក្រោយពណ៌មាស។

តារាម៉ូដែល “Heart of CR7” ថតបានការអបអរ ដោយកណ្តាប់ដៃដ៏ល្បីរបស់កីឡាករបាល់ទាត់ Ronaldo ។ នាឡិកាទាំង ២នេះមានឧបករណ៍ ដែលអាចមើលឃើញ គ្រីស្តាល់ត្បូងកណ្តៀង និមិត្តសញ្ញា CR7 និងហត្ថលេខារបស់ Ronaldo ។ “Heart of CR7” មានតម្លៃ ២៥,០០០ ដុល្លារ ខណៈ “Flight of CR7” មានតម្លៃរហូតដល់ ៥៨,០០០ ដុល្លារ ៕

Most Popular

To Top