យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងកើតក្តីព្រួយបារម្ភថា នឹងមិនអាចបញ្ឈប់ដំណើរ នៃការចាកចេញរបស់កីឡាករ ខ្សែការពារឆ្នើម Trent Alexander Arnoldបានទេ។
ខណៈពេលដែលកំពុងស្វែងរកកីឡាករ ខ្សែការពារស្លាបស្តាំម្នាក់ មករួមក្លឹបនោះគេជឿជាក់ថា នៅខែមករានេះក្លឹប Real Madrid បានកំណត់យក កីឡាករអង់គ្លេស ជាគោលដៅចំបងបំផុតហើយ ក្នុងពេលជាមួយគ្នានេះ កុងត្រារបស់ កីឡាករទៀត សោតក៏នឹងជិតផុតកំណត់ ទៅហើយដែរ នៅចុងរដូវកាលនេះ។
យ៉ាងណាក្តីក្លឹប Liverpool នៅតែសង្ឃឹមថានឹងអាចលួង លោមក្នុងការចរចា បន្តកុងត្រា ជូនកីឡាករ២៦ឆ្នាំរូបនេះ ប៉ុន្តែចាំបាច់ត្រូវតែដោះ ស្រាយបញ្ហាកុងត្រា ដែលមានកម្រិតប្រកួតប្រជែងទៅ នឹងកុងត្រាដែលផ្តល់ឲ្យ Real Madrid ជាមុនសិន។
ទោះបីជាយ៉ាងណាក្តីកីឡាករ ដែលស្ថិតនៅ ក្នុងបញ្ជី ដែល Real Madrid ចង់បានបំផុតបន្ទាប់ពី Trent ក៏នឹងមាន ដូចជាកីឡាករ Pedro កីឡាករ Frimpongនិងកីឡាករ Juanluជាដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី