យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកឆ្នើម របស់ក្លឹប Sporting CP លោក Ruben Amorim បានបង្ហាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះការទទួលយកតំណែង ជំនួសឲ្យលោក Pep Guardiola ប្រសិនបើគ្រូបង្វឹក រូបនេះនឹងសម្រេចចិត្ត ចាកចេញពីក្លឹបពិតមែននោះ។
មកទល់ពេលនេះកុងត្រា របស់លោក Guardiola នឹងត្រូវផុតកំណត់ នៅត្រឹមចុងរដូវកាលនេះ ទៅហើយប៉ុន្តែនៅមិនទាន់ មានការចរចាណាមួយ ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយគ្នានោះទេ ខណៈដែលមានដំណឹងថា គាត់អាចទទួលយកតំណែង ជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស។
ក្លឹបមេឃខៀវ Man City ក៏បានដឹងហើយដែរថា តំណែងនេះនឹងត្រូវបំពេញ មកវិញភ្លាមៗ ដូច្នេះគ្រូបង្វឹកក្លឹប Sporting CP លោក Ruben គឺជាបេក្ខភាព អទិភាពបំផុតទាំង ដែលបុរសរូបនេះក៏មានព័ត៌មានថា នឹងអាចទៅធ្វើការនៅ Man UTD និង Liverpool ផងនាពេលកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី