វៀតណាម ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាបេសកកម្មថ្ងៃទី៣ សម្រាប់គណៈប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ចូលរួមក្នុងកិច្ចប្រជុំ ឧត្តមមន្ត្រីកីឡា អាស៊ាន-ចិនលើកទី៣ ដើម្បីជំរុញ និងអភិឌ្ឍន៍កីឡាកម្ពុជា ឲ្យឈានដល់កម្រិតខ្ពស់ ។

កិច្ចប្រជុំនេះជំរុញ កិច្ចសហប្រតិបត្តិការកីឡាអាស៊ាន-ចិន តាមរយៈការផ្លាស់ប្តូរ ល្បែងកម្សាន្ត និងកីឡាប្រពៃណី រួមចំណែកដល់ការ អនុវត្តសេចក្តីប្រកាសអាស៊ាន ស្តីពីការលើកកម្ពស់ អត្តសញ្ញាណអាស៊ាន តាមរយៈការអភិរក្ស ល្បែងកម្សាន្ត និងកីឡាប្រពៃណី ។

សកម្មភាពទំាងនោះ ក្នុងគោលបំណង ដើម្បីបំផុស ដល់ស្រទាប់មហាជន គ្រូ កីឡាករ-កីឡាការិនីនៅអាស៊ាន និងដើម្បីឲ្យ មានអ្នកជំនាញ លើកកម្ពស់លើវិស័យកីឡា ក្នុងបង្វឹកដល់កុមារ៉ា កុមារី សិស្សនិស្សិត នៅតាមគ្រឹះស្ថាន រដ្ឋ និងឯកជន ឲ្យមានការរីកចម្រើនក្នុង វិស័យកីឡានេះ ៕


