-ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវ នៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍ របស់អ្នកគាំទ្រ និងបានរកឃើញវិធី ក្នុងការផ្សាភ្ជាប់អ្នកគាំទ្រ នៅទូទាំងពិភពលោក
-៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ី ចង់បានសកម្មភាពផ្សេងៗ សម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅ ជាមួយក្លឹបបាល់ទាត់ ដែលពួកគេចូលចិត្ត ។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រ ការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយ ក្នុងការចាប់ផ្តើមដៃគូសហការ ដ៏គួរអោយរំភើបនេះ ។
ស្រាបៀរថៃហ្គ័រក្លាយជា ដៃគូសហការជាផ្លូវការនៃ Manchester United ដោយមានការរួមគ្នា រវាងក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញ នៃតំបន់អាស៊ី និងក្លឹបកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជោគជ័យបំផុតមួយនៅលើពិភពលោក ដើម្បីបង្កើនបទពិសោធន៍ និងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយនឹងអ្នកគាំទ្រ Manchester United ទូទាំងពិភពលោក ។
ការសហការនេះ នឹងចាប់ផ្តើមនៅក្នុងពេលវេលា ដ៏គួរអោយរំភើបមួយដែលស្រាបៀរថៃហ្គ័រ កំពុងតែវិវត្តន៍ម៉ាកយីហោ របស់ខ្លួនអោយ កាន់តែលេចធ្លោ ដែលជាការផ្លាស់ប្តូរថ្មីមួយ នៅក្នុងក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់ របស់ខ្លួនដែល ស្រឡាញ់ វិស័យបាល់ទាត់ផងដែរ ។ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហការជាដៃគូនេះ នឹងផ្តោតលើការភ្ជាប់ ទំនាក់ទំនងជាមួយអ្នកគាំទ្រនៃ Manchester United ដោយផ្ទាល់នៅតំបន់អាស៊ី តាមរយ:ស្រាបៀរថៃហ្គ័រដែលជាស្រាបៀរលំដាប់មួយនៅក្នុងតំបន់អាស៊ី ជាមួយនឹងការផ្តល់នូវវេទិកា ដ៏ធំទូលាយដើម្បីធ្វើអោយភាពជាដៃគូនេះ ដំណើរការទៅមុខបាន ។
មុនពេលឈានដល់ការ ក្លាយជាដៃគូសហការនេះ ស្រាបៀរថៃហ្គ័រ បានធ្វើការស្ទង់មតិជាមួយអ្នកគាំទ្រ បាល់ទាត់ចំនួន ២០០០នាក់នៅតំបន់អាស៊ី ហើយលទ្ធផល បានបង្ហាញថា ៧០% នៃអ្នកគាំទ្របាននិយាយថា សកម្មភាពផ្សេងៗ ដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាមានសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេគាំទ្រ ហើយ ៦៩% ជឿជាក់ថាសកម្មភាព ដែលទាក់ទងនឹងអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការ ប្រមូលផ្តុំអ្នកគាំទ្រ អោយមានការជួបជុំគ្នា និង៩៥% បញ្ចេញអារម្មណ៍ពិតថា បាល់ទាត់គឺមានសមត្ថភាព ក្នុងការបង្រួបបង្រួម និងផ្សាភ្ចាប់ទំនាក់ទំនង នៅក្នុងសហគមន៍ អោយកាន់តែមានភាពរឹងមាំ ។
បន្ទាប់ពីទទួល បានព័ត៌មាន ដ៏មានន័យពីការស្ទង់មតិនេះមក ស្រាបៀរថៃហ្គ័រ និងក្លឹបបាល់ទាត់លំដាប់ទី១ របស់អាស៊ី អាគ្នេយ៍ Manchester United បានប្តេជ្ញាចិត្តក្នុងការផ្តល់ នូវទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកគាំទ្រ ដោយផ្តល់ជូននូវ សកម្មភាពដ៏រំភើបផ្សេងៗជាច្រើនដូចជា ការទស្សនាការប្រកួតបាល់ទាត់ ជាមួយគ្នារវាងអ្នកគាំទ្រ Manchester United និងស្រាបៀរថៃហ្គ័រ ការមានឱកាសក្នុងការ ឈ្នះរង្វាន់ ដើម្បីជួបសមាជិក នៅក្នុងក្រុម Manchester United ក៏ដូចជាការ នាំយក ព្រឹត្តិការណ៍ បាល់ទាត់នៅតាមដងផ្លូវដំបូងគេ មកកាន់តំបន់អាស៊ី ដែលផ្តល់ជូនអ្នក ដែលមានទេពកោសល្យ នៅក្នុងស្រុកនូវការបណ្តុះបណ្តាល និងការណែនាំពីគ្រូបង្វឹក និងក្លឹបដ៍ឆ្នើមដែលមកពី Manchester United ។
លោក Sean O’Donnell ដែលជានាយកម៉ាក យីហោសកល នៃស្រាបៀរថៃហ្គ័រ បានបង្ហាញពីអារម្មណ៍រំភើប របស់លោកថា៖ “យើងមានសេចក្តីរីករាយក្នុងការ ប្រកាសពីការសហការ របស់យើងជាមួយ Manchester United ជាក្លឹបដែលចែករំលែក ចំណង់ចំណូលចិត្ត របស់យើងក្នុងការបង្កើត ពេលវេលា ដែលមិនអាចបំភ្លេចបាន និងអាចភ្ជាប់ ទំនាក់ទំនង អ្នកគាំទ្រទូទាំង ពិភពលោក ។ សម្រាប់ស្រាបៀរថៃហ្គ័រ យើងជឿជាក់ថានៅពេល ដែលយើងបង្ហាញភាព អង់អាចនៅក្នុងខ្លួនរបស់យើង ហើយស្រែកហ៊ូរជាមួយគ្នីគ្នារបស់យើង យើងនឹងរកឃើញសក្តានុពល នៅគ្រប់វិសាលភាព។
ការសហការជាមួយ Manchester United នេះឆ្លុះបញ្ចាំង ពីការជឿជាក់រួមគ្នាអំពី ភាពរីកច្រើន ដែលត្រូវបាន ជម្រុញដោយ ការ រួមកម្លាំង គ្នាជាធ្លុងមួយ និងភាពក្លាហាន ។ នៅពេលដែលយើងត្រៀមខ្លួន ក្នុងការបង្ហាញពីទំព័រថ្មី ដ៏គួរអោយរំភើប របស់ស្រាបៀរថៃហ្គ័រ នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងមានសេចក្តីរំភើប ក្នុងការនាំយកនូវ កម្លាំងដ៏ពុះកញ្ជៀរ ដែលជាអារម្មណ៍ដូចថ្ងៃប្រកួតនៅពហុកីឡាដ្ឋាន Old Trafford មកជូនអ្នកគាំទ្រជុំវិញពិភពលោក។”
លោក Florence Lafaye ដែលជានាយកពាណិជ្ជកម្ម នៅ Manchester United បានលើកឡើងបន្ថែមថា “ការបេ្តជ្ញារបស់ ស្រាបៀរថៃហ្គ័រ ក្នុងការភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រ ជុំវិញពិភពលោក គឺស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយគោលដៅរបស់យើង ក្នុងការបង្កើតភាពកាន់តែជិតស្និតរវាង ក្រុមអ្នកគាំទ្រ និងក្លឹបបាល់ទាត់ បន្ថែមទៀត។ ជាមួយគ្នា ដោយការប្រើប្រាស់ សក្តានុពល និង ឥទ្ធិពលនៃស្រាបៀរថៃហ្គ័រ យើងទន្ទឹងរង់ចាំក្នុងការ បង្កើតបទពិសោធន៍ដ៏ប្លែកៗ និងមិនអាចបំភ្លេចបាន សម្រាប់អ្នកគាំទ្រ របស់យើងនៅជុំវិញពិភពលោក ជាពិសេសអ្នកនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកដ៏សំខាន់នៃសហគមន៍ Manchester United ។
ការសហការនេះ បានប្រកាសមុនការប្រកួត English Premier League (EPL) របស់ Manchester United និង ក្លឹបបាល់ទាត់ Brentford FC ដែលម៉ាកយីហោរបស់ស្រាបៀរថៃហ្គ័រ នឹងត្រូវបានបង្ហាញជាលើកដំបូងនៅពហុកីឡាដ្ឋាន Old Trafford ដ៏ល្បីល្បាញ នៅលើផ្ទាំង LED ។
អ្នកគាំទ្រត្រូវបានអញ្ជើញចូលរួម នៅក្នុងដំណើរដ៏រំភើបនេះ ដោយសារតែស្រាបៀរថៃហ្គ័រ និង Manchester United បានរួមគ្នាក្នុងការបង្កើតបទពិសោធន៍ ដ៏មិនអាចបំភ្លេចបាន និងអស្ចារ្យមួយនេះ។ អ្នកគាំទ្រអាចតាមដានបន្ថែម នៅលើគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ “Tiger Beer (KH)” សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទង ជាមួយក្លឹបពួកគេចូលចិត្ត ដែលមិនធ្លាប់ពីមុនមក ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Michael Gibson michael.gibson@manutd.co.uk
Head of Corporate Communications
Joey Brophy joseph.brophy@heineken.com
Global Brand PR
ព័ត៌មានពីស្រាបៀរថៃហ្គ័រ ៖
ស្រាបៀរថៃហ្គ័រ ត្រូវបានផលិតឡើង នៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២ ។ បច្ចុប្បន្ននេះ ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរ លំដាប់ថ្នាក់ អន្តរជាតិមួយ នៅតំបន់អាស៊ី ហើយមានវត្តមាន នៅលើទីផ្សារជាង ៦០ប្រទេស ទូទាំងពិភពលោក ។ ស្រាបៀរថៃហ្គ័រ បានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងគុណភាពដ៏ល្អឥតខ្ចោះ រាប់ទសវត្សរ៍មកហើយ ។ ស្រាបៀរថៃហ្គ័រ ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលជម្រុញអោយគ្រប់រឿង ទាំងអស់សុទ្ធតែអាចធ្វើទៅបាន ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្លះយើងនឹង មានអារម្មណ៌ថា ភ័យខ្លាច ហើយខ្លាចភាពបរាជ័យ មិនដូចសត្វខ្លានោះឡើយ ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.com
ព័ត៌មានពី Manchester United៖
Manchester United គឺក្លឹបកីឡាករដ៏ពេញនិយម និងជោគជ័យមួយ នៅលើពិភពលោក ដោយលេងកីឡាមួយ ដ៏ពេញនិយមបំផុត ដែលមានទស្សនិកជន មើលច្រើនជាងគេនៅលើផែនដី ។ តាមរយៈប្រវត្តិ ១៤៦ ឆ្នាំរបស់យើង យើងបានឈ្នះពានរង្វាន់ធំៗចំនួន ៦៩ ដែលអាចឱ្យយើងអភិវឌ្ឍខ្លួនជាក្លឹបកីឡាឈានមុខគេរបស់ពិភពលោក និងមានសហគមន៍សកលដែលមានអ្នកគាំទ្រ និងអ្នកតាមដានចំនួន ១.១ ពាន់លាននាក់។ សហគមន៍ដ៏ធំរបស់យើង បានផ្តល់អោយ Manchester United នូវវេទិកាទូទាំងពិភពលោក ក្នុងការបង្កើតប្រាក់ ចំណូលយ៉ាង ច្រើនពីប្រភពជាច្រើន រួមមានការឧបត្ថម្ភ ការលក់ទំនិញ អាជ្ញាប័ណ្ណផលិតផល ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ និងទូរស័ព្ទ ការផ្សាយបន្តផ្ទាល់ និងថ្ងៃប្រកួត ៕