កីឡា

កីឡាករប្រដាល់ជើងចាស់ MMA របស់ប្រេស៊ីល ‘Bomba’ បានស្លាប់ នៅអាយុ ៣៨ ឆ្នាំ

ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករប្រដាល់ជើងចាស់គុនចម្រុះ “MMA”  លោក “Bomba” Vasconcelos របស់ប្រទេសប្រេស៊ីល ជាមួយនឹងការប្រកួត  UFC និង Bellator បានទទួលមរណភាព ក្នុងអាយុ ៣៨ ឆ្នាំ។

ប្រភពបន្ថែមបានបញ្ជាក់ ពីព័ត៌មាននេះ ទៅកាន់ MMA Fighting កាលពីថ្ងៃអង្គារថា ព័ត៌មាននៃការស្លាប់ របស់លោកត្រូវ បានចែករម្លែកជាលើកដំបូង ដោយមិត្តភក្តិ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរួមទាំងគ្រូបង្វឹក កីឡាជីជឺស៊ូយូ ររបស់លោក Cristiano Lazzarini និងលោក Vinicius “Draculino” Magalhaes ។ ហើយមូលហេតុ នៃការស្លាប់របស់លោក មិនត្រូវបានគេ បង្ហាញឲ្យដឹងឡើយ ។

លោក Vasconcelos បានចាប់ផ្តើមអាជីព MMA របស់លោកក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ជាមួយនឹងជ័យជម្នះលើកីឡាករជើងចាស់ Wendell Oliveira ក្នុងទឹកទី២។ លោកទទួលបានការ ទទួលស្គាល់បន្ថែមទៀត កាលឆ្នាំ ២០១៤  នៅពេលលោកបានចូលរួមជាមួយ The Ultimate Fighter: Brazil 3 បន្ទាប់ពីជ័យជម្នះលើ Elizeu Zaleski អ្នកទាំង ២ ក្រោយមកបានប្រកួតប្រជែងក្នុង UFC ។

លោក Vasconcelos បានឈ្នះមួយ និងចាញ់មួយប្រកួត ។ ការចាញ់ UFC តែមួយគត់របស់លោក ដោយការ សម្រេចចិត្តលើកីឡាករ Luke Zachrich ក្នុងខែកក្កដា ២០១៤ ។ ក្រោយមកលោកបានឈ្នះ ៤ ប្រកួត ក្នុងចំណោមការប្រកួត ៥ ប្រកួត  បន្ទាប់របស់លោក ដែលធ្វើឲ្យលោកទទួលបានកុងត្រាជាមួយ Bellator ។

គ្រូបង្វឹក Lazzarini បានសរសេរលើការសរសើរ លើបណ្តាញសង្គមថា ក្នុងចំណោមសិស្សទាំងអស់ដែលខ្ញុំមាន អ្នកគឺជាអ្នកក្លាហានបំផុត គ្មានការភ័យខ្លាច មិនអាចយកឈ្នះបាន។ ក្នុងគ្រាដ៏តូចនេះ ក្មេងប្រុសដ៏ផ្អែមល្ហែមម្នាក់។ ការប្រកួត MMA របស់លោកជាមួយនឹងការឈ្នះលើបុរសម្នាក់១០ជាប់គ្នា និង ១៩ ដង គឺជាផ្នែកមួយនៃការប្រកួត។ គ្រាដ៏រីករាយបំផុត នៃជីវិតរបស់ខ្ញុំក្នុងកីឡា ការធ្វើដំណើរជាច្រើនជុំគ្នា ការប្រយុទ្ធជាច្រើន តាំងពីការប្រកួត MMA លើកដំបូងរហូត ដល់ចុងក្រោយ ។

នៅខាងក្រៅពិភពក្បាច់ប្រដាល់ ចម្រុះ លោក Vasconcelos ទទួលបានការចាប់អារម្មណ៍ ចំពោះទំនាក់ទំនង របស់គាត់ ជាមួយតារាចម្រៀង Demi Lovato ក្នុងឆ្នាំ ២០១៧ ។ លោកបានបញ្ចប់អាជីព MMA របស់លោកនៅឆ្នាំ ២០១៩ ជាមួយនឹងកំណត់ត្រាឈ្នះ ៣ ដងក្នុងការប្រកួត Bellator ចំនួន៦ ៕

Most Popular

To Top