យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Lionel Messi បានធ្វើការបង្ហើបថា គាត់មិនមានបំណង ក្នុងការចូលនិវត្ត ពីពិភពបាល់ទាត់ឆាប់ៗ ពេកនោះទេ។
បុរសវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា បានបង្កើតពេលវេលាដ៏ត្រចះត្រចង់ បន្ថែមទៀតនៅក្នុងរយៈ ពេលច្រើនឆ្នាំចុងក្រោយនេះ ទោះបីជាបានចាក ចេញពីក្លឹបយក្ស Barcelona ទៅហើយក្តីនិងកំពុងបន្តទំរង់លេង ដ៏ល្អជាមួយនឹងទាំងក្លឹប Inter Miami និងក្រុមជម្រើសជាតិអាហ្សង់ទីន ។
យ៉ាងណាក្តី Messi នឹងមិនបានចូល និវត្តក្តីប៉ុន្តែក៏មិន បានបញ្ជាក់ច្បាស់ដែរថា នឹងអាចបង្ហាញ ខ្លួនឲ្យជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ឬយ៉ាងណានោះទេ។
Messi និយាយបែបនេះថា ៖ នៅក្នុងពេលនេះយើង នឹងរងចាំមើលទាំង អស់គ្នា ។ ខ្ញុំមិនចូលចិត្តពន្លឿន ពេលវេលា និងគិតទុកអ្វីជាមុននោះទេ ពីព្រោះខ្ញុំចង់ទទួលបានភាពរីករាយ នៅក្នុងពេលវេលា ដែលកំពុងមានប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី