កីឡា

Liverpool សម្លឹងឃើញNico Schlotterbeck ដើម្បីជំនួស Van Dijk

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានបន្តរក្សាជំហស្វែង រកកីឡាករ ដើម្បីត្រៀមជំនួសឲ្យកីឡាករ Virgil van Dijk ពីព្រោះថានៅពេលខាងមុខកីឡាក រហូឡង់រូបនេះ នឹងត្រូវចាកចេញពីក្លឹប។

ប្រភពដដែលបានសរសេរទៀតថា មកទល់ពេលនេះកីឡាករបេក្ខភាព ដ៏មានសក្តានុពលបំផុតម្នាក់ ដែលអាចមកជំនួសតំណែង Van Dijk បាននោះគឺជាកីឡាករ Nico Scholtterbeck ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Dortmund ប៉ុន្តែយ៉ាងណាក្តីក៏មិនមានស្ថិត នៅក្នុងតម្លៃទីផ្សារទាបពេកនោះទេ។

គេជឿជាក់ថាកីឡាករ ខ្សែការពារវ័យ ២៤ឆ្នាំរូបនេះ នឹងអាចផ្ទេរមកចូលរួមក្លឹប Liverpool បាននៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែយ៉ាងណាក្តីក្លឹប នឹងត្រូវចំណាយលុយ យ៉ាងហោចណាស់៥០លានអឺរ៉ូ ឬប្រមាណជា៤២លានផោន។

ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នប្រធានក្រុម Liverpool កីឡាករ van Dijk កំពុងបន្តចរចាគ្នាលើកុងត្រាថ្មី នៅឡើយប៉ុន្តែនឹង មិនទាន់អាចដឹងលទ្ធផល បានភ្លាមៗឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top