បុរសម្នាក់ដែលបាន ធ្វើដំណើរតាមរយៈការជិះកង់អស់រយៈពេល៦ខែ និង២០ថ្ងៃពីប្រទេសចិន ទៅកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត ដើម្បីតែបំពេញក្ដីស្រមៃ បានជួបជាមួយ Idol របស់ខ្លួន Ronaldo នោះទីបំផុតបានជួបដូចបំណង។
ក្លឹបAl Nassr បានរៀបចំឲ្យពួកគេបានជួបគ្នាភ្លាម បន្ទាប់ពីការប្រកួតរវាងក្រុម Al Shabab និង Al Nassr ត្រូវបានបញ្ចប់។ ដ្បិតថាវាមិនមែនជាការជួបគ្នានៅទឹកដីរបស់ Al Nassr ប៉ុន្តែក្លឹបមួយនេះមិនឲ្យបុរស នោះរង់ចាំគេយូរទេ ឬរង់ចាំដល់ការប្រកួតក្នុងដីរបស់ខ្លួនឡើយ ពោលគ្រាន់តែដឹងថា បុរសជនជាតិនោះ បានទៅដល់ទឹកដី Al Shabab ក៏រៀបចំឲ្យពួកគេជួបគ្នាតែម្ដង ។
ក្រោយពេលជួបគ្នាបុរសម្នាក់ នោះទទួលបានការ ស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលបាន ចុះហត្ថលេខាពី Ronaldo និងថតរូបផងដែរ។ វាជាកំណត់ត្រាមួយថ្មីទៀតដែលបុរសម្នាក់នេះធ្វើបាន ដោយជិះកង់អស់ ១៣,០០០ គីឡូម៉ែត្រឆ្លងពីប្រទេសចិនទៅកាន់ទឹកដីប្រទេស អារ៉ាប៊ីសាអ៊ូឌី ដើម្បីតែចង់បំពេញ ក្ដីស្រមៃរបស់ខ្លួន ។
សំនួរសួរថា ហេតុអីបុរសនោះ ត្រូវតែជិះកង់ទៅជួប Idol របស់ខ្លួន? ហើយមិនធ្វើដំណើរ ដោយជើងហោះហើរធម្មតាៗ ។ រឿងនេះយើង អាចកាត់យល់ថា ប្រសិនបើហោះហើរធម្មតាតើ Ronaldo ព្រមឲ្យជួបឬអត់? មួយវិញទៀតការជិះកង់ទៅរកនេះវាបានបញ្ជាក់ពីទឹកចិត្តដ៏ធំធេង របស់បុរសជនជាតិចិននោះមួយបាត់ទៅហើយថា គេមានចិត្តស្រលាញ់ និងមានក្ដីស្រមៃមួយនេះធំកម្រិតណានោះ ៕