ការប្រកួត UEFA Champions League យប់មិញនេះក្នុងជំនួបរវាងអធិរាជស Real Madrid និង Dortmund ស៊ុតគ្នាសាហាវមែនទែន ពោលគឺមានគ្រាប់បាល់កើតឡើងរហូតដល់ទៅ៧គ្រាប់ក្នុងនោះ Vinícius Júnior រកបាន Hat-Trick (បីគ្រាប់ម្នាក់ឯង) នាំឲ្យម្ចាស់ផ្ទះយកឈ្នះក្រុមផ្ញៀវ៥-២។
ក្នុងការប្រកួតពិតជាជក់ចិត្តមែនទែន ដោយគ្រាន់តែបើកឆាកមកក្រុមភ្ញៀវ Dortmund ហ្នឹងបានដាក់២គ្រាប់មុនទៅហើយនៅនាទីទី៣០ និង៣៤ ។ ក្នុងវគ្គទី១នេះគេមើលឃើញថា Real Madrid មានឱកាសច្រើនដែរ តែស៊ុតមិនចូលទាល់តែសោះ។ ទើបចប់វគ្គទី១ហ្នឹងក្រុមភ្ញៀវនាំមុខ២-០មុន ។
គ្រាន់តែចូលដល់វគ្គទី២ភ្លាមម្ចាស់ផ្ទះ Real Madrid ចាប់ផ្ដើមសម្រុកទៀត រហូតដល់នាទីទី៦០ ទើបA. Rüdiger ដាក់មួយក្បាលតាម១-២។ ភ្លាមៗនោះគ្រាន់តែកែបាល់មកវិញហ្នឹង Real Madrid មានឱកាសទៀតត្រឹម២នាទីបន្ទាប់ប៉ុណ្ណោះ ពោលគឺនាទីទី៦២ Vinícius Júnior ក៏ដាក់បាន២ទល់ហ្នឹង២។ មិនទាន់អស់គ្រាប់បាល់នោះទេបងប្អូន ព្រោះថាការប្រកួតនេះពិតជាជក់ចិត្តខ្លាំងណាស់ សម្រុកគ្នាគ្មានសំរាកទេ តែគ្រាប់ទី៥នេះកើតឡើងរាងចាយពេលយូរបន្តិចហើយ ព្រោះដក់នាទីទី៨៣ទៅហើយទើប Lucas Vázquez ហ្នឹងរកបានគ្រាប់ទី៣ឲ្យ Real Madrid ។
និយាយពី Dortmund នោះវិញ គ្រាន់តែ Real Madrid នាំមុខភ្លាមបង្កើនការសម្រុកមកវិញភ្លេត ព្រោះចង់បានគ្រាប់បាល់ស្មើ តែមានអី Vinícius Júnior បានបាល់អូសតាំងពីក្រោមមកស៊ុតបានស្រេចនៅនាទីទី៨៦ ដែលជាគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួតនោះ។ ក៏នៅតែមិនទាន់អស់់គ្រាប់បាល់ដែរ ព្រោះថានាទីនៅតែបន្ត ចូលដល់នាទីទី៩០+ ៣ទៅហើយនោះ Vinícius Júnior ជាថ្មីហើយគេក៏បានដាក់មួយគ្រាប់បំប៉ោងសំណាញ់ទីដើម្បីបញ្ចប់ការប្រកួត ៥-២។
សូមបញ្ជាក់ថា ជំនួបយប់មិញរវាងក្រុមម្ចាស់ផ្ទះ Real Madrid និង Dortmund ហ្នឹងគឺជាការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ ហើយ៣លើកនេះក្រុមទាំងពីរឈ្នះ២ចាញ់១ដូចគ្នា ធ្វើឲ្យពួកគេមាន៦ពិន្ទុស្មើគ្នាតែម្ដង៕