យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Erling Haaland បានបំបែកកំណត់ត្រាថ្មីពីកីឡាករ Neymar និង Drogba ក្នុងការរកគ្រាប់បាល់ បានច្រើនជាងក្រោយការបង្ហាញ ប្រកួតយប់មិញនៅក្នុងពានរង្វាន់នេះ។
ក្រុម Man City ប៉ះក្រុម Sparta Prague ខណៈដែលកីឡាករខ្សែប្រយុទ្ធរូបនេះ អាចស៊ុតបញ្ចូលទីបានទៅដល់ ២គ្រាប់ម្នាក់ឯង និងធ្វើឲ្យលទ្ធផលសរុបគឺ Man City យក់ឈ្នះ Sparta ដល៉ទៅ៥ទល់នឹង០ ។
ក្នុងវ័យទើបតែ២៤ឆ្នាំ មានន័យថា Haaland អាចយកបានកំណត់ត្រា របស់កីឡាករល្បីៗ ចូលនិវត្តជាច្រើនរួចទៅហើយពោល គឺមានចំនួនដល់ទៅ៤៤គ្រាប់ ទៅហើយក្នុងក្របខណ្ឌ Champions League ខណៈដែលកំណត់ច្រើនជាងគេបំផុតនោះកំពុងកាន់កាប់ដោយ Cristiano Ronaldo ប្រមាណជា១៤១គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ ៕
ប្រែសម្រួល៖ស៊ុនលី