កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆើ្នម លោក Kim Min Jae ជាខ្សែការពាររបស់ Bundesliga ម្ចាស់ជើងឯក Bayern Munich Bayern Munich និងជាកីឡាករសំខាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានប្រកាសលែងលះភរិយា បន្ទាប់ពីរៀបការបាន ៤ឆ្នាំ។
យោងតាមគេហទំព័រ Allkpop បាននិយាយថា ភ្នាក់ងាររបស់លោក Kim គឺ Orange Ball បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ ខែតុលា ដោយនិយាយថា បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់លោក Kim Min Jae បានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់លោក និងបានបញ្ចប់ដំណើរការលែងលះដោយមិត្តភាព។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទាំង២ បានសម្រេចចិត្តលែងលះគ្នាដោយសារតែភាពខុសគ្នានៃបុគ្គលិកលក្ខណៈ ហើយនឹងបន្តគាំទ្រគ្នាទៅវិញទៅមក នៅពេលពួកគេទៅតាមផ្លូវដាច់ដោយឡែករបស់ពួកគេ។ ក្នុងនាមជាឪពុកម្តាយ ពួកគេនឹងផ្តល់អាទិភាពដល់កូនរបស់ពួកគេ និងព្យាយាមឲ្យអស់ពីសមត្ថភាព។
ទីភ្នាក់ងារក៏បានថ្លែងទៅកាន់អ្នកគាំទ្រ ដោយសម្តែងការសោកស្ដាយចំពោះព័ត៌មាននេះ និងបញ្ជាក់ជាថ្មីពីការលះបង់របស់លោក Kim ក្នុងអាជីពរបស់លោកថា យើងសូមអភ័យទោសចំពោះការផ្សាយដំណឹងអកុសលដល់អ្នកគាំទ្រដែលបានគាំទ្រ និងស្រលាញ់ លោក Kim Min Jae ដូចរាល់ដង ហើយលោកនៅតែតាំងចិត្តថានឹងលះបង់អស់ពីសមត្ថភាព នៅលើវាលស្មៅដដែល។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឆ្លើយតបទៅនឹងការប្រកាសនេះ ដោយចង្អុលបង្ហាញពីការផ្លាស់ប្តូរមិនធម្មតាដោយទីភ្នាក់ងាររបស់លោក Kim ក្នុងការសុំទោសជាសាធារណៈចំពោះអ្នកគាំទ្រ និងការលែងលះនេះ។
កាសែត Korea JoongAng Daily បានដកស្រង់កាសែតអាល្លឺម៉ង់ Bild បានកត់សម្គាល់ថា នៅចុងបញ្ចប់នៃសេចក្តីប្រកាសព័ត៌មាន អ្វីៗកាន់តែចម្លែក៖ ទីភ្នាក់ងារពិតជាបានសុំទោសអ្នកគាំទ្ររបស់លោក Kim ចំពោះការលែងលះ។
សារព័ត៌មានកូរ៉េខាងត្បូងបានពន្យល់បន្ថែមថា នៅអឺរ៉ុប អត្តពលិកកម្រធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីបញ្ហាផ្ទាល់ខ្លួន ដោយចូលចិត្តនិយាយប្រធានបទបែបនេះដោយផ្ទាល់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ៕