ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានសហការ ជាមួយបណ្ឌិត្យសភា តេក្វាន់ដូ កម្ពុជា នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ ប្រកាសរៀបចំបើកសិក្ខា កាមអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់តេក្វាន់ដូ បូយ៉ុង-ខ្មែរ ក្នុងពហុកី ឡដ្ឋានជាតិ អូឡាំពិក ។

ក្នុងឱកាសបើកសិក្ខាសាលាខាងលើកនេះ ដោយមានកាអញ្ជើញ ចូលរួមពីសំណាក់លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធកី ឡាតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក ហែម សំណាង ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងគ្រូឧទ្ទេស ។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា សិក្ខាសាលា អាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ឆ្នាំ២០២៤ មានសិក្ខាកាម ចូលរួមចំនួន ៣០ នាក់មកពីរាជធានីខេត្តចំនួន ៥ រួមមានភ្នំពេញ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប។ សិក្ខាសាលាធ្វើឡើងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ដែលប្រភេទកីឡាតេក្វាន់ដូប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ។

លោកបានបន្តថា សិក្ខាសាលា អាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ គឺជាការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូWT ដើម្បីធ្វើការ បណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រី បច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម សម្រាប់ត្រៀម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៤ ខាងមុខ និងត្រៀមចូលរួមក្នុង កម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា៕


