កីឡា

ពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិ ដើម្បីព្រែកជីក ហ្វូណនតេជោ” នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង ឱកាសពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” នៅខេត្តស្វាយរៀង ។

default

លោក សាមឺឌី ស៊ីវឌ្ឍនា បានមានប្រសាសន៍ថា ពិធីរត់ភ្លើងគប់អបអរសាទរ “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤” ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និង ខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីក ហ្វូណនតេជោ” ដែលបានកំណត់យកប្រភេទកីឡា ចំនួន៣៦ រួមមាន៖ មានវិញ្ញាសាចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការ លើកទី២ មាន១៣ ប្រភេទកីឡា ហើយមានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៥,៣៣៩ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី ខេត្ត និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។

រដ្ឋលេខាធិការ ក្រសួងអប់រំ បានបន្តថា ការប្រកួតនេះជាការប្រកួតសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡា ឱ្យមានចំណេះដឹងនិងបទពិ សោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់ សហព័ន្ធកីឡាជាតិ ទាំងអស់បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្ដែងលើទីលាប្រកួត ទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍ ពីការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ ដារហ្គេម, ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ក្នុងន័យរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ច ឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួត ឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការរៀបចំការ ប្រកួតបានកំណត់យក ទីតាំងទីលានចំនួន ០៥ រាជធានី ខេត្ត ដើម្បីរៀបចំការប្រកួត ឱ្យស្របតាម ស្តង់ដា រួមមាននៅរាជធានីភ្នំពេញមាន ១៧ ទីលាន ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរដង្កោល ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រាក ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល និងខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។
ពេលនៃពិធីបើកការប្រកួត នឹងមានពិធីរត់ភ្លើងគប់ តាមបណ្តាខេត្តមុននឹងទៅដល់រាជធានីភ្នំពេញ ដោយក្នុងនោះពិធីរត់ភ្លើង គប់ចេញពីខេត្តកែប កាលពីថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤មុនគេ បន្ទាប់មកខេត្តព្រះសីហនុ គឺកាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ខេត្តកំពង់ឆ្នាំង ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ និងជាចុងក្រោយ ពីពិធីរត់ភ្លើងគប់នៅខេត្តកណ្តាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពីតំបន់ការដ្ឋាន ព្រីកជីកហ្វូណនតេជោ ឆ្លងកាត់កោះនរា – កោះពេជ្រ – វិមានឯករាជ្យ – មកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មករាជធានីភ្នំពេញ ៕

Most Popular

To Top