កីឡា

Antony អាចចាកចេញ ពីក្លឹបបាន នៅខែមករានេះ

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Antony ត្រូវបានក្លឹបបិសាចក្រហម Man UTD ប្រាប់ហើយថានឹងអាច ចាកចេញបាននៅក្នុង ខែមករាខាងមុខនេះ។

ក្រោយការប្រកាសបណ្តេញ គ្រូបង្វឹកលោក Erik Ten Hag ចេញកាលពីប៉ុន្មានថ្ងៃមុននេះ គេជឿជាក់ថា នឹងមានការផ្លាស់ប្តូរកីឡាករ និងទំរង់ធ្វើការនៅក្នុងក្លឹបជាច្រើន បន្តបន្ទាប់ទៀត ហើយក្នុងនោះមានទាំងគ្រូបង្វឹកលោក Ruben Amorim ផងដែលអាចមកជំនួសតំណែង។

គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony រូបនេះបានផ្ទេរមកចូលរួមក្លឹប តាំងតែពីឆ្នាំ២០២២ ជាមួយនឹងតម្លៃខ្លួនដល់ទៅ ៨៥លានផោន ក្រោមការសម្រេចចិត្តរបស់លោក Ten Hag ប៉ុន្តែមកទល់ពេលនេះ គាត់អាចរកគ្រាប់បាល់បាន ត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top