កីឡា

ការផ្ទេរមកដឹកនាំក្លឹប Man UTD របស់លោក Amorim អាចជួបបញ្ហា ដោយសារពេលវេលា កំណត់ក្នុងកុងត្រា ជាមួយនឹងក្លឹបចាស់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹក លោក Ruben Amorim ដែលគ្រោងនឹងធ្វើដំនើរ មកចូលរួមក្លឹបបិសាចក្រហម Man UTD ក្នុងនាមជាគ្រូបង្វឹកថ្មីនោះប្រហែល ជានឹងអាចជួបបញ្ហា។

កុងត្រារបស់លោក ជាមួយនឹងក្លឹបចាស់ Sporting CP នឹងត្រូវការពេលវេលា យ៉ាងហោចណាស់ច្រើន សប្តាហ៍ដើម្បីអាចធ្វើការផ្ទេរចេញប៉ុន្តែ Man UTD ប្រហែលជានឹងមិន អាចរងចាំយូរបែបនេះឡើយ។

គួរឲ្យដឹងដែរថាការចរចាគ្នា រវាងក្លឹប Man UTD និង Amorim កំពុងជាប់គាំងដោយសារបញ្ហា ពេលវេលានៃកុងត្រា កំណត់ដោយ Sporitng CP ដូច្នេះបុរសវ័យ៣៩ឆ្នាំរូបនេះ នឹងត្រូវរងចាំរហូតដល់មាន ដំណោះស្រាយថ្មី ណាមួយជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top