ខ្សែការពារកណ្ដាល Pau Cubarsi យុវជន១៧ឆ្នាំរបស់ Barcelona បាននិយាយថា ខាងកីឡាករ Real Madrid គេមិនពេញចិត្តចំពោះលទ្ធផល ហើយគេនាំគ្នាមិនទៅ ចូលរួមកម្មវិធីការ ប្រកាសលទ្ធផលអ្នកឈ្នះ Ballon D’or កាលពីពេលកន្លងទៅថ្មីៗនេះ ខណៈដែលរូបគេផ្ទាល់ និង Dani Olmo ទៅកាន់ទីនោះទាំងដែលគ្មានឈ្មោះឈ្នះពាន១ហ្នឹងគេផង។

កន្លងមកមុនពេលព័ត៌មានបែកធ្លាយ Real Madrid ក៏មានគម្រោងទៅចូលរួមកម្មវិធីប្រកាស Ballon D’or ដែលធ្វើឡើងនៅ ប៉ារីស ដែរ ប៉ុន្តែក្រោយពេលដែលបែកធ្លាយថា អ្នកដែលឈ្នះ Ballon D’or មិនមែនជា Vinicius Jr អធិរាជសក៏បានធ្វើការលុបចោលការហោះហើរទៅកាន់ទីក្រុងប៉ារីសភ្លាមៗតែម្ដង។ ខណៈដែលឈ្មោះរបស់ Vinicius Jr ស្ថិតនៅលេខ២ក្រោម Rodri របស់ Manchester City ។
ក្នុងការប្រកាសមិនចូលរួមនេះ បានបង្កើតជាប្រធានបទថ្មីមួយ រហូតមានការសួរនាំពីអ្នកកាសែត ទៅកាន់កីឡាករ Pau Cubarsi ដែលបានទៅចូលរួ្មទីនោះ ទាំងគ្មានឈ្មោះឈ្នះពានអ្វីសោះ។ គេបានឆ្លើយថា រូបគេនិង Olmo គឺគ្មានឈ្មោះឈ្នះពានដូចគ្នា ប៉ុន្តែចង់ទៅទីនោះ ព្រោះវាជាពេលវេលាដ៏សំខាន់បំផុតសម្រាប់កីឡាករផ្សេងៗ ដែលគេបានឈ្នះពានរៀងខ្លួន ហើយក៏ចង់ចូលរួមអបអរទៅកាន់អ្នក ដែលបានឈ្នះពានផងដែរ៕
