ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ២ គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ WT សម្រាប់ពឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នៅអាគារប៊ូយ៉ុង-ខ្មែរ ហ្វឹកហាត់ដំបូលទូក សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក។

ក្រុមកីឡាតេក្វាន់ដូ WT ក្រុមកីឡាចំបាប់ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ចំណែកក្រុមកីឡា តេក្វាន់ដូ WT ខេត្តកំពតដណ្តើម បានមេដាយមាស ១ គ្រឿង ក្រុមកីឡាតេក្វាន់ដូ WT ខេត្តព្រៃវែង មេដាយប្រាក់ ២ គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ខេត្តសៀមរាប ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង ៕
ដោយ៖លី ភីលីព


