យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ទីបំផុតគ្រូបង្វឹកលោក Erik Ten Hag បានធ្វើការបង្ហោះសារ ជាលើកដំបូងហើយ បន្ទាប់ពីលោកត្រូវបានក្លឹបបិសាចក្រហម Man UTD បណ្តេញចេញកាលពីសប្តាហ៍មុន។
សារយ៉ាងវែងត្រូវបានចែក រំលែកនៅលើបណ្តាញសង្គម X ដោយលោកថែមទាំង បានអរគុណអ្នកគាំទ្រ ខ្ឡួនអ្នកគាំទ្រក្លឹបផងដែរ ទោះបីជាការប្រកួតកន្លងមក មានបរាជ័យនិងជោកជ័យខ្លះដែរ។
ខណៈដែលបុរសហូឡង់រូបនេះ មិនត្រូវបានគេដឹងថា កំពុងស្ថិតនៅទីណាក្តី ប៉ុន្តែគេជឿជាក់ថា លោកកំពុងសម្រាកលំហែ ដើម្បីគេចចេញពីបណ្តាញ សារព័ត៌មានមួយរយៈសិន។
ក្នុងពេលជាមួយក្នានេះ ក្លឹបបិសាចក្រហម Man UTD បានប្រកាសតែងតែគ្រូបង្វឹកថ្មី ទៅហើយគឺលោក Ruben Amorim មកពីក្លឹប Sporting CP ដើម្បីមកធ្វើការ ក្នុងតំណែងនេះ ៕
ប្រែសម្រួល៖ស៊ុនលី